ព្រះត្រៃបិដក ភាគ ៦៧

 [១៦៨​] ពាក្យ​ថា ខ្ញុំ​ព្រះអង្គ​ត្រេកអរ​ចំពោះ​ធម៌​នោះ ត្រង់​ពាក្យ​ថា​ ចំពោះ​ធម៌​នោះ​គឺ​ចំពោះ​ពាក្យ គន្លង​ពាក្យ ទេសនា អនុសន្ធិ​របស់​ព្រះអង្គ។ ពាក្យ​ថា ខ្ញុំ​ព្រះអង្គ​ត្រេកអរ​ គឺ​ខ្ញុំ​ព្រះអង្គ ស្រស់ស្រាយ ត្រេកអរ រីករាយ រីករាយ​តាម បា្រ​ថ្នា​ ចង់បាន សូម ត្រូវការ​ ស្រឡាញ់ ជាប់ចិត្ត​ ហេតុ​នោះ (លោក​ពោល​ថា​) ខ្ញុំ​ព្រះអង្គ​ត្រេកអរ​ចំពោះ​ធម៌​នោះ។
 [១៦៩​] អធិប្បាយ​ពាក្យ​ថា ព្រះ​អង្គ​សែ្វ​ងរ​កគុណ​ដ៏​ធំ ... ជា​ធម៌​ដ៏​ឧត្តម សំនួរ​ត្រង់​ពាក្យ​ថា សែ្វ​ងរ​កគុណ​ដ៏​ធំ ចុះឈ្មោះ​ថា​សែ្វ​ងរ​កគុណ​ដ៏​ធំ​ តើ​ដោយ​អត្ថ​ដូចម្តេច។ ឈ្មោះថា សែ្វ​ងរ​កគុណ​ដ៏​ធំ ព្រោះ​ព្រះមានព្រះភាគ ទ្រង់​រក ស្វែង​ ស្វះស្វែង​នូវ​សីលក្ខន្ធ​ដ៏​ធំ ឈ្មោះថា​ស្វែងរក​គុណ​ដ៏​ធំ​ ព្រោះ​ទ្រង់​រក ស្វែង ស្វះស្វែង នូវ​សមា​ធិ​ក្ខន្ធ​ដ៏​ធំ បញ្ញា​ខន្ធ​ដ៏​ធំ វិ​មុ​ត្តិ​ក្ខន្ធ​ដ៏​ធំ​ វិមុត្តិ​ញ្ញាណ​ទស្សន​ក្ខន្ធ​ដ៏​ធំ។ មួយទៀត ឈ្មោះថា ស្វែងរក​គុណ​ដ៏​ធំ ព្រោះ​ទ្រង់​រក​ ស្វែង​ ស្វះស្វែង នូវ​ការ​ទំ​លាយ​ នូវ​គំនរ​នៃ​ងងឹត​ដ៏​ធំ។ ឈ្មោះថា ស្វែងរក​គុណ​ដ៏​ធំ ព្រោះ​ទ្រង់​រក​ ស្វែង​ ស្វះស្វែង​ នូវ​ការ​បំបែក​នូវ​វិ​ប្ប​ល្លាស​ដ៏​ធំ។ ឈ្មោះថា ស្វែងរក​គុណ​ដ៏​ធំ ព្រោះ​ទ្រង់​រក​ ស្វែង ស្វះស្វែង នូវ​ការ​ដក​ឡើង នូវ​សរ គឺ​តណ្ហា​ដ៏​ធំ។ ឈ្មោះថា ស្វែងរក​គុណ​ដ៏​ធំ ព្រោះ​ទ្រង់​រក​ ស្វែង ស្វះស្វែង នូវ​ការ​ទំ​លុះ​ទំ​លាយ នូវ​ឃ្នាប​គឺ​ទិដ្ឋិ​ដ៏​ធំ។
ថយ | ទំព័រទី ១៤៣ | បន្ទាប់
ID: 637355151512820826
ទៅកាន់ទំព័រ៖