ព្រះត្រៃបិដក ភាគ ៦៧

ឈ្មោះថា ស្វែងរក​គុណ​ដ៏​ធំ ព្រោះ​ទ្រង់​រក ស្វែង​ ស្វះស្វែង​ នូវ​ការ​ទំលាក់​ចុះ​នូវ​ទង់​គឺ​មានះ​ដ៏​ធំ។ ឈ្មោះថា ស្វែងរក​គុណ​ដ៏​ធំ ព្រោះ​ទ្រង់​រក ស្វែង ស្វះស្វែង នូវ​ការ​រម្ងាប់​នូវ​អភិសង្ខារ​ដ៏​ធំ។ ឈ្មោះ​ថា​សែ្វ​ងរ​កគុណ​ដ៏​ធំ ព្រោះ​ទ្រង់​រក ស្វែង ស្វះស្វែង​ នូវ​ការ​រើ​ឡើង​នូវ​ឱឃៈ​ដ៏​ធំ។ ឈ្មោះថា​ស្វែងរក​គុណ​ដ៏​ធំ ព្រោះ​ទ្រង់​រក ស្វែង ស្វះស្វែង​ នូវ​ការ​ដាក់ចុះ​នូវ​ភារៈ​ដ៏​ធំ។ ឈ្មោះថា ស្វែងរក​គុណ​ដ៏​ធំ​ ព្រោះ​ទ្រង់​រក ស្វែង ស្វះស្វែង នូវ​ការ​ផ្ដាច់បង់​នូវ​សំសារ​វដ្ត​ដ៏​ធំ។ ឈ្មោះថា ស្វែងរក​គុណ​ដ៏​ធំ​ ព្រោះ​ទ្រង់​រក ស្វែង ស្វះស្វែង នូវ​ការ​រំលត់​នូវ​កំ​ដៅ​ដ៏​ធំ។ ឈ្មោះថា ស្វែងរក​គុណ​ដ៏​ធំ ព្រោះ​ទ្រង់​រក​ ស្វែង ស្វះស្វែង នូវ​ការ​រម្ងាប់​សេចក្តី​រោលរាល​ដ៏​ធំ។ ឈ្មោះថា សែ្វ​ងរ​កគុណ​ដ៏​ធំ ព្រោះ​ទ្រង់​រក​ សែ្វង ស្វះ​សែ្វង នូវ​ការ​លើកឡើង​នូវ​ទង់ គឺ​ធម៌​ដ៏​ធំ។ ឈ្មោះថា សែ្វ​ងរ​កគុណ​ដ៏​ធំ ព្រោះ​ទ្រង់​រក​ ស្វែង ស្វះស្វែង នូវ​សតិ​ប្ប​ដ្ឋាន​ដ៏​ធំ សម្ម​ប្ប​ធាន​ដ៏​ធំ ឥទ្ធិបាទ​ដ៏​ធំ ឥន្ទ្រិយ​ដ៏​ធំ​ ពលៈ​ដ៏​ធំ ពោជ្ឈង្គៈ​ធំ មគ្គ​ដ៏​ប្រសើរ​ប្រកបដោយ​អង្គ ៨ ដ៏​ធំ អមត​និព្វាន​មាន​អត្ថ​ដ៏​ក្រៃលែង​ដ៏​ធំ។ មួយទៀត ឈ្មោះថា ស្វែងរក​គុណ​ដ៏​ធំ ព្រោះ​ពួក​សត្វ​មាន​សក្តិ​ដ៏​ធំ រក ស្វែង ស្វះស្វែង​ថា​ ព្រះពុទ្ធ​គង់​ក្នុង​ទីណា ព្រះមានព្រះភាគ គង់​ក្នុង​ទីណា ព្រះអង្គ​ជា​ទេវតា​ប្រសើរ​ជាង​ទេវតា​ គង់​ក្នុង​ទីណា ព្រះអង្គ​ជា​នរៈ​ដ៏​ក្លៀវក្លា គង់​ក្នុង​ទីណា។
ថយ | ទំព័រទី ១៤៤ | បន្ទាប់
ID: 637355151790981626
ទៅកាន់ទំព័រ៖