ព្រះត្រៃបិដក ភាគ ៦៧

 [១៧១​] ពាក្យ​ថា គប្បី​ឆ្លង​វិស​ត្តិកា​តណ្ហា​ក្នុង​លោក​បាន សេចក្តី​ថា​ តណ្ហា លោក​ហៅថា វិស​ត្តិកា បាន​ដល់ រាគៈ រាគៈ​មាន​កំឡាំង។បេ។ អភិជ្ឈា លោភៈ អកុសលមូល។ សំនួរ​ត្រង់​ពាក្យ​ថា វិស​ត្តិកា ចុះឈ្មោះ​វិស​ត្តិកា តើ​ដោយ​អត្ថ​ដូចម្តេច។បេ។ ឈ្មោះ​វិស​ត្តិកា ព្រោះ​ផ្សាយ​ទៅ ត្រដាង​ទៅ។ ពាក្យ​ថា ក្នុង​លោកៈ​ គឺ​ក្នុង​អបាយលោក។បេ។ អាយតន​លោក។ ពាក្យ​ថា គប្បី​ឆ្លង​វិស​ត្តិកា​តណ្ហា​ក្នុង​លោក​បាន​ សេចក្តី​ថា តណ្ហាណា ឈ្មោះ​វិស​ត្តិកា​ក្នុង​លោក ព្រះមហេសី​មានសតិ គប្បី​ឆ្លង ឆ្លង​ឡើង ឆ្លងកាត់​ ឈាន​កន្លង ប្រព្រឹត្ត​កន្លង​នូវ​វិស​ត្តិកា​តណ្ហា​នោះ​ក្នុង​លោក​ ហេតុ​នោះ (លោក​ពោល​ថា​) គប្បី​ឆ្លង​វិស​ត្តិកា​តណ្ហា​ក្នុង​លោក​បាន។ ហេតុ​នោះ ព្រាហ្មណ៍​នោះ​ពោល​ថា
ព្រះមានព្រះភាគ ព្រះអង្គ​ស្វែងរក​នូវ​គុណ​ដ៏​ធំ​ មានសតិ ទ្រង់​ជ្រាប​ច្បាស់​នូវ​ធម៌​ណា ជា​ធម៌​ដ៏​ឧត្តម​ហើយ​ប្រព្រឹត្ត គប្បី​ឆ្លង​ធម្ម​វិស​ត្តិកា​តណ្ហា​ក្នុង​លោក​បាន​ចំណែកខ្ញុំ​ព្រះអង្គ​ត្រេកអរ​ចំពោះ​ធម៌​នោះ។
ថយ | ទំព័រទី ១៤៦ | បន្ទាប់
ID: 637355152483101797
ទៅកាន់ទំព័រ៖