ព្រះត្រៃបិដក ភាគ ៦៧

[១៧២​] (ព្រះមានព្រះភាគ​ត្រាស់​ថា ម្នាល​មេ​ត្ត​គូ​) អ្នក​បើ​ដឹង​ច្បាស់​នូវ​ធម្មជាតិ​ណាមួយ ទាំង​ខាងលើ ខាងក្រោម និង​ទទឹង គឺ​កណ្តាល​ហើយ អ្នក​ចូ​រប​នោ្ទ​បង់​នូវ​សេចក្តី​ត្រេក​ត្រ​អាល​ផង សេចក្តី​ប្រកាន់​ផង វិញ្ញាណ​ផង​ក្នុង​ធម៌​ទាំងឡាយ​នុ៎ះ​ចេញ​ ទើប​មិន​ឋិតនៅ​ក្នុង​ភព។

 [១៧៣​] ពាក្យ​ថា អ្នក​បើ​ដឹង​ច្បាស់​នូវ​ធម្មជាតិ​ណាមួយ គឺ​បើ​អ្នកដឹង​ច្បាស់​ ដឹង​ទួទៅ ដឹង​វិសេស ដឹង​ចំពោះ យល់​ច្បាស់​នូវ​ធម្មជាតិ​ណាមួយ ហេតុ​នោះ (ទ្រង់​ត្រាស់​ថា​) អ្នក​បើ​ដឹង​ច្បាស់​នូវ​ធម្មជាតិ​ណាមួយ។ ព្រះមានព្រះភាគ​ ទ្រង់​ហៅ​ព្រាហ្មណ៍​នោះ តាម​ឈ្មោះថា មេ​ត្ត​គូ។ ពាក្យ​ថា​ ព្រះមានព្រះភាគ​នុ៎ះ គឺជា​ពាក្យ​ហៅ​ដោយ​គោរព។បេ។ ការ​បញ្ញត្តិ​ថា ព្រះមានព្រះភាគ នេះ (កើត​) ព្រោះ​ការ​ត្រាស់​ដឹង ហេតុ​នោះ​ (មាន​ពាក្យ​ថា​) ព្រះមានព្រះភាគ​ ត្រាស់​ថា ម្នាល​មេ​ត្ត​គូ។
 [១៧៤​] ពាក្យ​ថា ទាំង​ខាងលើ ខាងក្រោម និង​ទទឹង គឺ​កណ្តាល អធិប្បាយ​ថា​ អនាគត លោក​ហៅថា ខាងលើ។ អតីត លោក​ហៅថា ខាងក្រោម បច្ចុប្បន្ន លោក​ហៅថា ទទឹង គឺ​កណ្តាល។ ទេវលោក លោក​ហៅថា ខាងលើ។
ថយ | ទំព័រទី ១៤៧ | បន្ទាប់
ID: 637355152896749145
ទៅកាន់ទំព័រ៖