ព្រះត្រៃបិដក ភាគ ៦៧

និរយ​លោក លោក​ហៅថា ខាងក្រោម។ មនុស្សលោក លោក​ហៅថា​ទទឹង គឺ​កណ្តាល។ ពាក្យ​ថា ខាងលើ បាន​ដល់ កុសលធម៌។ ពាក្យ​ថា ខាងក្រោម បាន​ដល់ អកុសលធម៌។ ពាក្យ​ថា​ទទឹង គឺ​កណ្តាល​ បាន​ដល់ អព្យាកតធម៌។ ពាក្យ​ថា ខាងលើ បាន​ដល់​អរូបធាតុ។ ពាក្យ​ថា ខាងក្រោម បាន​ដល់ កាម​ធាតុ។ ពាក្យ​ថា ទទឹង គឺ​កណ្តាល បាន​ដល់​រូបធាតុ។ ពាក្យ​ថា​ ខាងលើ បាន​ដល់ សុខវេទនា។ ពាក្យ​ថា ខាងក្រោម បាន​ដល់​ទុក្ខវេទនា។ ពាក្យ​ថា ទទឹង​ គឺ​កណ្តាល បាន​ដល់​អទុ​ក្ខម​សុខវេទនា។ ពាក្យ​ថា ខាងលើ គឺ​ខាងលើ​អំពី​បាតជើង​ឡើង​ទៅ។ ពាក្យ​ថា​ ខាងក្រោម គឺ​ខាងក្រោម​តាំងពី​ចុង​សក់​ចុះ​មក។ ពាក្យ​ថា ទទឹង គឺ​កណ្តាល បាន​ដល់ ក្នុង​ទី​ពាក់កណ្តាល​ខ្លួន​ ហេតុ​នោះ (ទ្រង់​ត្រាស់​ថា​) ខាងលើ ខាងក្រោម និង​ទទឹង គឺ​កណ្តាល។
 [១៧៥​] អធិប្បាយ​ពាក្យ​ថា អ្នក​ចូរ​បន្ទោបង់​នូវ​សេចក្តី​ត្រេកត្រអាល​ផង សេចក្តី​ប្រកាន់​ផង វិញ្ញាណ​ផង ក្នុង​ធម៌​ទាំងឡាយ​នុ៎ះ​ចេញ​ ទើប​មិន​ឋិតនៅ​ក្នុង​ភព ត្រង់​ពាក្យ​ថា ក្នុង​ធម៌​ទាំងឡាយ​នុ៎ះ គឺ​ក្នុង​ធម៌​ទាំងឡាយ ដែល​តថាគត​ប្រាប់​ សំដែង បញ្ញត្ត តាំង​ទុក បើក ចែក ធ្វើឲ្យ​រាក់ ប្រកាស​ហើយ។
ថយ | ទំព័រទី ១៤៨ | បន្ទាប់
ID: 637355153233979578
ទៅកាន់ទំព័រ៖