ព្រះត្រៃបិដក ភាគ ៦៧

(ឬ) បំណង ការ​ព្យាយាម សេចក្តី​ខ្មីឃ្មាត សេចក្តី​ប្រឹងប្រែង ការ​មិន​ថយក្រោយ សតិ​ និង​សម្បជញ្ញៈ ការ​ខ្នះខ្នែង កា​រតំ​កល់​ទុក ការ​អធិដ្ឋាន ការ​ប្រក​បរឿយៗ ការ​មិន​ធ្វេសប្រហែស​ក្នុង​កុសលធម៌​ទាំងនោះ​ថា​ អង្កាល់ណា អាត្មាអញ​នឹង​បំពេញ​សមា​ធិ​ក្ខន្ធ វិ​មុ​ត្តិ​ក្ខន្ធ វិមុត្តិ​ញ្ញាណ​ទស្សន​ក្ខន្ធ​ ដែល​មិនទាន់​ពេញ និង​ជ្រោមជ្រែង​ទុក នូវ​វិមុត្តិ​ញ្ញាណ​ទស្សន​ក្ខន្ធ ដែល​ពេញ​ហើយដោយ​បញ្ញា​ក្នុង​ធម៌​ទាំងនោះ​ (ឬក៏​) បំណង ការ​ព្យាយាម សេចក្តី​ខ្មីឃ្មាត សេចក្តី​ប្រឹងប្រែង​ ការ​មិន​ថយក្រោយ សតិ និង​សម្បជញ្ញៈ ការ​ខ្នះខ្នែង កា​រតំ​កល់​ទុក ការ​អធិដ្ឋាន ការ​ប្រកប​រឿយ​ ៗ ការ​មិន​ធ្វេសប្រហែស ក្នុង​កុសលធម៌​ទាំងនោះ​ថា អង្កាល់ណា អាត្មាអញ​នឹង​កំណត់​ដឹង​នូវ​ទុក្ខ​ ដែល​មិនទាន់​បាន​កំណត់​ដឹង ឬនឹង​លះ​នូវ​កិលេស​ដែល​មិនទាន់​លះ នឹង​ចំរើន​មគ្គ ដែល​មិន​ទាន់​ចំរើន​នឹង​ធ្វើឲ្យ​ជាក់ច្បាស់​នូវ​និរោធ ដែល​មិនទាន់​ធ្វើឲ្យ​ជាក់ច្បាស់​ ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) មានការ​នៅ​យ៉ាង​នេះ មានសតិ អ្នក​មិន​ប្រហែស។
 [១៧៨​] ពាក្យ​ថា ភិក្ខុ របស់​បទ​ថា ភិក្ខុ​លះបង់​នូវ​សេចក្តី​ប្រកាន់​ហើយ​ប្រព្រឹត្ត​ បាន​ដល់ ភិក្ខុ​ជា​កល្យាណ​បុថុជ្ជន ឬភិក្ខុ​ជា​សេក្ខៈ។
ថយ | ទំព័រទី ១៥២ | បន្ទាប់
ID: 637355154709012899
ទៅកាន់ទំព័រ៖