ព្រះត្រៃបិដក ភាគ ៦៧
ខ្ញុំព្រះអង្គត្រេកអរចំពោះព្រះវាចានុ៎ះរបស់ព្រះមហេសី បពិត្រព្រះគោតម ព្រះនិពា្វន ជាគុណជាតមិនមានឧបធិ ព្រះអង្គសំដែងហើយដោយប្រពៃ ព្រះមានព្រះភាគ លះទុក្ខបានដោយពិត ព្រោះធម៌នុ៎ះ ព្រះអង្គជ្រាបច្បាស់ហើយ។
[១៨៥] បពិត្រព្រះមុនិ ព្រះអង្គទូន្មានពួកជនណាដោយត្រឹមត្រូវ ពួកជនទាំងនោះ ក៏លះទុក្ខបានដោយពិត ព្រោះហេតុនោះ ខ្ញុំព្រះអង្គចូលមកនមស្ការចំពោះព្រះអង្គ ជាព្រះពុទ្ធនាគ សូមព្រះមានព្រះភាគទូន្មានខ្ញុំព្រះអង្គដោយត្រឹមត្រូវចុះ។
[១៨៦] ពាក្យថា ពួកជនទាំងនោះរបស់បទថា ពួកជនទាំងនោះ ក៏លះទុក្ខបានដោយពិត បានដល់ពួកក្សត្រិយ៍ ព្រាហ្មណ៍ វេស្សៈ សុទ្ទៈ គ្រហស្ថ បព្វជិត ទេវតា និងមនុស្ស ក៏លះបង់ (ទុក្ខបាន)។ ពាក្យថា ទុក្ខ គឺគប្បីលះបង់ បន្ទោបង់ ធ្វើឲ្យវិនាស ធ្វើមិនឲ្យមានបែបភាពនូវជាតិទុក្ខ ជរាទុក្ខ ព្យាធិទុក្ខ មរណទុក្ខ សោកបរិទេវទុក្ខទោមនស្សុបាយាសទុក្ខ ហេតុនោះ (លោកពោលថា) ពួកជនទាំងនោះក៏លះទុក្ខបានដោយពិត។
ID: 637355156919453246
ទៅកាន់ទំព័រ៖