ព្រះត្រៃបិដក ភាគ ៦៧
ព្រះនាមថា នាគ ព្រោះព្រះមានព្រះភាគ មិនមក យ៉ាងនេះឯង ហេតុនោះ (លោកពោលថា) ខ្ញុំព្រះអង្គ ចូលមកនមស្ការព្រះអង្គជាព្រះពុទ្ធនាគ។
[១៨៩] ពាក្យថា សូមព្រះមានព្រះភាគទូន្មានខ្ញុំព្រះអង្គដោយត្រឹមត្រូវចុះ គឺសូមព្រះមានព្រះភាគ ទូន្មានខ្ញុំព្រះអង្គដោយត្រឹមត្រូវ សូមទូន្មានដោយគោរព ទូន្មានរឿយ ៗ ទូន្មានប្រៀនប្រដៅញយ ៗ ហេតុនោះ (លោកពោលថា) សូមព្រះមានព្រះភាគ ទូន្មានខ្ញុំព្រះអង្គដោយត្រឹមត្រូវចុះ។ ហេតុនោះ ព្រាហ្មណ៍ពោលថា
បពិត្រព្រះមុនិ ព្រះអង្គទូន្មានពួកជនណាដោយត្រឹមត្រូវ ពួកជនទាំងនោះ ក៏លះទុក្ខបានដោយពិត ព្រោះហេតុនោះ ខ្ញុំព្រះអង្គចូលមកនមស្ការចំពោះព្រះអង្គជាព្រះពុទ្ធនាគ សូមព្រះមានព្រះភាគ ទូន្មានខ្ញុំព្រះអង្គដោយត្រឹមត្រូវចុះ។
[១៩០] (ព្រះមានព្រះភាគត្រាស់តបថា) បុគ្គលគប្បីដឹងច្បាស់នូវព្រាហ្មណ៍ណា ដែលជាអ្នកដល់នូវវេទ អ្នកមិនមានកង្វល់ មិនជាប់នៅក្នុងកាមភព ព្រាហ្មណ៍នោះ ឈ្មោះថា បានឆ្លងឱឃៈនេះដោយពិត ទាំងឆ្លងដល់ត្រើយ ជាអ្នកមិនមានបង្គោល មិនមានសេចក្តីងឿងឆ្ងល់។
ID: 637355158664521290
ទៅកាន់ទំព័រ៖