ព្រះត្រៃបិដក ភាគ ៦៧

ពាក្យ​ថា ឱឃៈ បាន​ដល់ ឱឃៈ​គឺ​កាម ឱឃៈ​គឺ​ភព​ ឱឃៈ​គឺ​ទិដ្ឋិ ឱឃៈ​គឺ​អវិជ្ជា។ ពាក្យ​ថា បាន​ឆ្លង គឺ​បាន​ឆ្លង​ឡើង ឆ្លងកាត់ ឈាន​កន្លង ប្រព្រឹត្ត​កន្លង​ ហេតុ​នោះ (ទ្រង់​ត្រាស់​ថា​) ព្រាហ្មណ៍​នោះ ឈ្មោះថា បាន​ឆ្លង​ឱឃៈ​នេះ​ដោយពិត។
 [១៩៤​] អធិប្បាយ​ពាក្យ​ថា ទាំង​ឆ្លង​ដល់ត្រើយ ជា​អ្នក​មិន​មាន​បង្គោល​ មិន​មាន​សេចក្តី​ងឿងឆ្ងល់ ត្រង់​ពាក្យ​ថា ឆ្លង គឺ​ព្រាហ្មណ៍​ណា​ឆ្លង​កាមោឃៈ ឆ្លង​ភវោឃៈ ឆ្លង​ទិដ្ឋោឃៈ​ ឆ្លង​អវិជ្ជោឃៈ ឆ្លង​ឡើង ឆ្លង​ចេញ កន្លង ប្រព្រឹត្ត​កន្លង ព្រាហ្មណ៍​នោះ ឈ្មោះថា ជា​អ្នកមាន​ព្រហ្មចរិយ​ធម៌​អប់រំ​ហើយ​ មាន​ចរណ​ធម៌​ប្រព្រឹត្ត​ហើយ មានកាល​វែង​កន្លង​ហើយ មាន​ទិស គឺ​និព្វាន​ដល់ហើយ មាន​ទីបំផុត​ដល់ហើយ​ មាន​ព្រហ្មចរិយ​ធម៌​រក្សា​ហើយ ដល់​នូវ​សម្មាទិដ្ឋិ​ដ៏​ឧត្តម មាន​មគ្គ​ចំរើន​ហើយ មាន​កិលេស​លះបង់​ហើយ​ មាន​អកុប្បធម៌​ត្រាស់​ដឹង​ហើយ មាន​និរោធ​ធម៌​ធើ្វ​ឲ្យ​ជាក់ច្បាស់​ហើយ។ ព្រះ​អរិយបុគ្គល​នោះ​ កំណត់​ដឹង​ទុក្ខ​ហើយ លះបង់​សមុទយៈ​ហើយ ចំរើន​មគ្គ​ហើយ ធ្វើឲ្យ​ជាក់ច្បាស់​នូវ​និរោធ​ហើយ​ ត្រាស់​ដឹង​នូវ​គុណជាត ដែល​គប្បី​ត្រាស់​ដឹង កំណត់​ដឹង ទុក្ខ​ដែល​គប្បី​កំណត់​ដឹង លះបង់​នូវ​កិលេសជាត​ដែល​គប្បី​លះ​ ចំរើន​នូវ​ធម្មជាត ដែល​គប្បី​ចំរើន ធ្វើឲ្យ​ជាក់ច្បាស់​នូវ​គុណជាត​ដែល​គប្បី​ធ្វើឲ្យ​ជាក់ច្បាស់។
ថយ | ទំព័រទី ១៦៥ | បន្ទាប់
ID: 637355159866081967
ទៅកាន់ទំព័រ៖