ព្រះត្រៃបិដក ភាគ ៦៧

ព្រះ​អរិយបុគ្គល​នោះ មាន​សសរ​គោល (គឺ​អវិជ្ជា​) ដកចេញ​ហើយ មានស្នាម​ភ្លោះ គឺ​សំសារ​លុបចោល​ហើយ មាន​សសរ​គឺ​តណ្ហា​ដកចេញ​ហើយ​ មាន​សន្ទះទ្វារ គឺ​នី​វរ​ណៈ​បើក​ចេញ​ហើយ មាន​ទង់​គឺ​មានះ​ដកចេញ​ហើយ មានភារៈ​ដាក់ចេញ​ហើយ ជា​អ្នក​ប្រាសចាក​ (វដ្តៈ​) ជា​អ្នកមាន​អង្គ ៥ លះបង់​ហើយ ជា​អ្នក​ប្រកបដោយ​អង្គ​ ៦ មានការ​រក្សា​តែមួយ គឺ​សតិ មានធម៌​ជា​គ្រឿង​ពឹង​ផែ្អ​ក ៤ យ៉ាង មាន​សច្ចធម៌​ផ្សេង​បន្ទោបង់​ហើយ​ មាន​កា​រសែ្វ​ងរ​កទាំងអស់​លះបង់​ហើយ មានការ​ត្រិះរិះ​មិន​ល្អក់ មាន​កាយសង្ខារ​ស្ងប់​រម្ងាប់​ មានចិត្ត​រួច​ស្រឡះ​ដោយ​ប្រពៃ មាន​ប្រាជ្ញា​រួច​ស្រឡះ​ប្រពៃ ជា​បុគ្គល​បរិសុទ្ធ មាន​ព្រហ្មចរិយ​ធម៌​ប្រព្រឹត្ត​ចប់ហើយ​ ជា​ឧត្តមបុរស ជា​បរម​បុរស ជា​អ្នក​ដល់​នូវ​គុណជាត​ជា​គ្រឿង​ដល់​ដ៏​ក្រៃលែង។ អរិយបុគ្គល​នោះ​ មិន​សន្សំ មិន​ប្រមូល ឈ្មោះថា ខ្ជាប់ខ្ជួន​ព្រោះ​មិន​ប្រមូល មិន​លះបង់ មិន​ប្រកាន់ ឈ្មោះថា​ អ្នក​ខ្ជាប់ខ្ជួន ព្រោះ​លះបង់ មិន​ចាក់ស្រេះ មិន​ក្រអឺតក្រអោង ឈ្មោះថា អ្នក​ខ្ជាប់ខ្ជួន​ ព្រោះ​លែង​ចាក់ស្រេះ មិន​លត់ មិន​បង្កាត់ ឈ្មោះថា អ្នក​ខ្ជាប់ខ្ជួន​ ព្រោះ​រលត់ ឈ្មោះថា អ្នក​ខ្ជាប់ខ្ជួន ព្រោះ​ប្រកប​ដោយ​សីលក្ខន្ធ​ជា​អសេក្ខៈ ឈ្មោះថា​អ្នក​ខ្ជាប់ខ្ជួន ព្រោះ​ប្រកបដោយ​សមា​ធិ​ក្ខន្ធ​ជា​អសេក្ខៈ​ ដោយ​បញ្ញា​ខន្ធ​ជា​អសេក្ខៈ ដោយ​វិ​មុ​ត្តិ​ក្ខន្ធ​ជា​អសេក្ខៈ ដោយ​វិមុត្តិ​ញ្ញាណ​ទស្សន​ក្ខន្ធ​ ជា​អសេក្ខៈ ឈ្មោះថា អ្នក​ខ្ជាប់ខ្ជួន ព្រោះ​សម្រេច​នូវ​កិច្ច​ទាំងពួង​
ថយ | ទំព័រទី ១៦៦ | បន្ទាប់
ID: 637355160206126161
ទៅកាន់ទំព័រ៖