ព្រះត្រៃបិដក ភាគ ៦៧
ឈ្មោះថាអ្នកខ្ជាប់ខ្ជួន ព្រោះកន្លង (តណ្ហា) យ៉ាងនេះ ឈ្មោះថា អ្នកខ្ជាប់ខ្ជួន ព្រោះរំលត់ភ្លើងគឺកិលេស ឈ្មោះថាអ្នកខ្ជាប់ខ្ជួន ព្រោះកិរិយាមិនត្រឡប់មកវិញ ឈ្មោះថាអ្នកខ្ជាប់ខ្ជួន ព្រោះកាន់យកនូវជ័យជំនះ ឈ្មោះថាអ្នកខ្ជាប់ខ្ជួន ព្រោះកិរិយាសេពនូវវិមុត្តិ ឈ្មោះថា អ្នកខ្ជាប់ខ្ជួន ព្រោះការបរិសុទ្ធិដោយមេត្តា ឈ្មោះថាអ្នកខ្ជាប់ខ្ជួន ព្រោះការបរិសុទ្ធិដោយករុណា មុទិតា ឧបេក្ខា ឈ្មោះថាអ្នកខ្ជាប់ខ្ជួន ព្រោះសេចក្តីបរិសុទ្ធិដ៏ក្រៃលែង ឈ្មោះថាអ្នកខ្ជាប់ខ្ជួន ព្រោះភាពនៃលោកមិនគួរដល់ការងារ
(១) ឈ្មោះថាអ្នកខ្ជាប់ខ្ជួន ព្រោះលោករួចស្រឡះ ឈ្មោះថាអ្នកខ្ជាប់ខ្ជួន ព្រោះភាពនៃលោកមានចិត្តស្ងប់ ឈ្មោះថា អ្នកខ្ជាប់ខ្ជួនក្នុងទីបំផុតខន្ធ ខ្ជាប់ខ្ជួនក្នុងទីបំផុតធាតុ ខ្ជាប់ខ្ជួនក្នុងទីបំផុតអាយតនៈ ខ្ជាប់ខ្ជួនក្នុងទីបំផុតគតិ ខ្ជាប់ខ្ជួនក្នុងទីបំផុតការកើត ខ្ជាប់ខ្ជួនក្នុងទីបំផុតបដិសន្ធិ ខ្ជាប់ខ្ជួនក្នុងទីបំផុតភព ខ្ជាប់ខ្ជួនក្នុងទីបំផុតសំសារ ខ្ជាប់ខ្ជួនក្នុងទីបំផុតវដ្តៈ ខ្ជាប់ខ្ជួនក្នុងភពទីបំផុត ខ្ជាប់ខ្ជួនក្នុងរាងកាយជាទីបំផុត ឈ្មោះថាព្រះអហន្តទ្រទ្រង់នូវអត្តភាពជាទីបំផុត។
ភពនេះនៃព្រះអរហន្តនោះ ចាត់ថាមានក្នុងទីបំផុត រាងកាយនេះ ចាត់ថាមានជាខាងក្រោយបង្អស់ ភពថ្មីគឺការអន្ទោលទៅដោយជាតិ ជរា និងមរណៈ នៃព្រះអរហន្តនោះ មិនមាន។
(១) ពាក្យថា ការងារ ក្នុងទីនេះ បានដល់ តណ្ហា ទិដ្ឋិ មានះ។ អដ្ឋកថា។
ID: 637355160872773885
ទៅកាន់ទំព័រ៖