ព្រះត្រៃបិដក ភាគ ៦៧
[៦២] ពាក្យថា លោកមិនភ្លឺស្វាង ព្រោះសេចក្តីបា្រថ្នាផ្សេងៗ (និងសេចក្តីប្រហែស) អធិប្បាយថា សេចក្តីកំណាញ់ ៥ គឺ កំណាញ់អាវាស កំណាញ់ត្រកូល កំណាញ់លាភ កំណាញ់វណ្ណៈ កំណាញ់ធម៌ ហៅថាសេចក្តីបា្រថ្នាផេ្សងៗ។ សេចកី្តកំណាញ់ អាការនៃសេចកី្តកំណាញ់ ភាពនៃសេចកី្តកំណាញ់ សេចកី្តកំណាញ់ផ្សេងៗ សេចក្តីកំណាញ់រឹង ភាពនៃសេចកី្តកំណាញ់ក្តៅ ភាពនៃចិត្តហួងហែងមាំណា មានសភាពយ៉ាងនេះ នេះហៅថា សេចកី្តកំណាញ់។ មួយទៀត សេចកី្តកំណាញ់ខន្ធ ហៅថាកំណាញ់ សេចកី្តកំណាញ់ធាតុ ហៅថាកំណាញ់ សេចក្តីកំណាញ់អាយតនៈ ហៅថាកំណាញ់ សេចកី្តកាន់ (ក្តាប់ទុក) ហៅថា កំណាញ់។ សេចកី្តប្រហែល ខ្ញុំគប្បីពោលដូចតទៅនេះ ការបណែ្តតបណ្តោយចិត្ត ការឲ្យកម្លាំងដល់ការបណែ្តតបណ្តោយចិត្ត ទៅក្នុងកាយទុច្ចរិតក្តី ក្នុងវចីទុច្ចរិតក្តី ក្នុងមនោទុច្ចរិតកី្ត ក្នុងកាមគុណបំា្រកី្ត ឬភាពនៃការធើ្វមិនគោរព ភាពនៃកិរិយាមិនធើ្វព្យាយាមរឿយៗ ភាពនៃចិត្តមិនតាំងនៅមាំ ភាពនៃចិត្តប្រព្រឹត្តរួញរា ភាពនៃសេចកី្តបា្រថ្នាដាក់ចុះ ភាពនៃធុរៈដាក់ចុះ ការមិនសេព ការមិនចំរើន អំពើមិនសន្សំរឿយៗ ការមិនតាំងចិត្ត ការមិនប្រកបព្យាយាមរឿយៗ សេចកី្តប្រហែសក្នុងការចំរើននូវកុសលធម៌ទាំងឡាយ សេចក្តីប្រហែស អាការនៃសេចកី្តប្រហែស ភាពនៃសេចកី្តប្រហែសណា មានសភាពយ៉ាងនេះ នេះហៅថា សេចកី្តប្រហែស។
ID: 637354145878311272
ទៅកាន់ទំព័រ៖