ព្រះត្រៃបិដក ភាគ ៦៧

នឹង​ដឹង​ជាក់​ដោយ​អភិញ្ញា​សិក្សា នឹង​កំណត់​ដឹង​ដោយ​បរិញ្ញា​សិក្សា​ នឹង​លះបង់​នូវ​ធម៌​ដែល​គួរ​លះ​បង់​សិក្សា នឹង​ចំរើន​នូវ​ធម៌​ដែល​គួរ​ចំរើន​សិក្សា នឹង​ធ្វើឲ្យ​ជាក់ច្បាស់​នូវ​ធម៌​ដែល​គួរ​ធ្វើ​ឲ្យ​ជាក់ច្បាស់​សិក្សា នឹង​ប្រព្រឹត្ត​សមាទាន​ នឹង​ប្រតិបត្តិ​សម​ទាន ហេតុ​នោះ លោក​ពោល​ថា សិក្សា​នូវ​ការ​រំលត់ (កិលេស​) របស់​ខ្លួន​បាន។ ហេតុ​នោះ ព្រាហ្មណ៍​នោះ​ពោល​ថា
បពិត្រ​ព្រះមានព្រះភាគ ខ្ញុំ​ព្រះអង្គ​សូម​ទូល​សួរ​ព្រះអង្គ​ សូម​ព្រះអង្គ​សំដែង​សេចក្តី​នោះ​ដល់​ខ្ញុំ​ព្រះអង្គ បពិត្រ​ព្រះមហេសី​ ខ្ញុំ​ព្រះអង្គ​ប្រាថ្នា (ស្តាប់​) ព្រះពុទ្ធដីកា​របស់​ព្រះអង្គ (ព្រោះថា​) បុគ្គល​ស្តាប់​ទេសនា​របស់​ព្រះអង្គ​ហើយ​ នឹង​សិក្សា​នូវ​ការ​រំលត់ (កិលេស​) របស់​ខ្លួន​បាន។
[២០៤​] (ព្រះមានព្រះភាគ ត្រាស់​ថា​) ម្នាល​ធោ​តកៈ បើ​ដូច្នោះ ចូរ​អ្នកធ្វើ​សេចក្តី​ព្យាយាម​ចុះ បុគ្គល​ក្នុង​លោក​នេះ ជា​អ្នកមាន​បញ្ញា​ចាស់​ក្លា​ មានស្មារតី ស្តា​ប់​ទេសនា​អំពី​ទីនេះ​ហើយ នឹង​សិក្សា​នូវ​ការ​រំលត់​ (កិលេស​) របស់​ខ្លួន​បាន។
ថយ | ទំព័រទី ១៧៨ | បន្ទាប់
ID: 637355165801220275
ទៅកាន់ទំព័រ៖