ព្រះត្រៃបិដក ភាគ ៦៧
ពាក្យថា លោកមិនភ្លឺស្វាង ព្រោះសេចកី្តបា្រថ្នាផ្សេងៗ (និងសេចកី្តប្រហែស) បានសេចកី្តថា លោកមិនភ្លឺស្វាង មិនមានរស្មី មិនមានពន្លឺ មិនរុងរឿង មិនយល់ច្បាស់ មិនបា្រកដ ព្រោះសេចកី្តកំណាញ់នេះ ព្រោះសេចកី្តប្រហែសនេះ ហេតុនោះ (ទ្រង់ត្រាស់ថា) លោកមិនភ្លឺស្វាង ព្រោះសេចកី្តបា្រថ្នាផ្សេងៗ (និងសេចកី្តប្រហែស)។
[៦៣] ពាក្យថា តថាគត ពោលនូវសេចកី្តបា្រថ្នាថាជាគ្រឿងលាប អធិប្បាយថា តណា្ហ លោកហៅថា សេចកី្តប្រាថ្នា បានដល់តម្រេក តម្រេកខ្លាំង សេចក្តីតេ្រកអរ សេចក្តីត្រេកអរខ្លាំង សេចក្តីត្រេកត្រអាល សេចក្តីត្រេកត្រអាលខ្លាំង គឺតម្រេក ចិត្តត្រេកខ្លាំង សេចក្តីប្រាថ្នា សេក្តីជ្រប់ចុះ កិរិយាលង់ចុះ ចំណង់ ចំណង់ខ្លាំង ការជាប់ភក់ ញាប់ញ័រ ការលាក់ពុត ធម្មជាតញុំាងសត្វឲ្យកើត គ្រឿងញុំាងទុក្ខឲ្យកើត គ្រឿងចាក់ស្រេះបណ្តាញ គ្រឿងហូរទៅ ធម្មជាតដូចពិស ខែ្សតណ្ហា គ្រឿងផ្សព្វផ្សាយ គ្រឿងញុំាងអាយុឲ្យវិនាស សំឡាញ់ ប្រណិធាន គ្រឿងនាំសត្វទៅកាន់ភព ព្រៃធំ ព្រៃតូច សន្ថវៈ ស្នេហា អាល័យ សេចក្តីជាប់ចំពាក់ បំណង សេចកី្តប៉ុនប៉ង ភាពនៃសេចក្តីប៉ុនប៉ង បំណងរូប បំណងសម្លេង បំណងក្លិន បំណងរស បំណងផ្សព្វ បំណងលាភ បំណងទ្រព្យ បំណងបុត្រ បំណងជីវិត ការជាប់ចិត្ត ការជាប់ចិត្តខ្លាំង ការជាប់ចិត្តក្រៃងលែង អាការជាប់ចិត្ត ភាពនៃការជាប់ចិត្ត
ID: 637354146176308975
ទៅកាន់ទំព័រ៖