ព្រះត្រៃបិដក ភាគ ៦៧

វត្ថុ​នីមួយ​ក្នុង​លោក​នេះ ដែល​ព្រះមានព្រះភាគ​មិនឃើញ​ ឬមិន​ដឹង មិន​គប្បី​ដឹង មិន​មាន​ទេ ព្រះ​តថាគត ទង់​ជ្រាប​ច្បាស់​នូវ​វត្ថុ​ទាំងអស់​ដែល​គួរ​ជ្រាប​ ហេតុ​នោះ ព្រះ​តថាគត ឈ្មោះថា សម​ន្ត​ចក្ខុ។

 ហេតុ​នោះ (លោក​ពោល​ថា​) បពិត​ព្រះអង្គ​ជាស​មន្ត​ចក្ខុ​ ខ្ញុំ​ព្រះអង្គ សូម​នមស្ការ​ព្រះអង្គ។
 [២១៣​] អធិប្បាយ​ពាក្យ​ថា បពិត្រ​ព្រះអង្គ​ជា​សក្កៈ​ សូម​ព្រះអង្គ​ដោះ​ខ្ញុំ​ព្រះអង្គ​ឲ្យ​ផុត​ចាក​សេចក្តី​សង្ស័យ​ទាំងឡាយ ត្រង់​ពាក្យ​ថា បពិត្រ​ព្រះអង្គ​ជា​សក្កៈ​ សេចក្តី​ថា ព្រះមានព្រះភាគ ចេញ​ចាក​សក្យត្រកូល ហើយ​ទ្រង់​បព្វជ្ជា​ ហេតុ​នោះ ទើប​ទ្រង់ព្រះ​នាម​ថា សក្កៈ ក៏​មាន។ មួយទៀត ព្រះមានព្រះភាគ ស្តុកស្តម្ភ​ មានទ្រព្យ​ច្រើន មានទ្រព្យ​ធន ហេតុ​នោះ​ ទើប​ទ្រង់ព្រះ​នាម​ថា សក្កៈ ក៏​មាន។ ទ្រព្យ​ទាំងនោះ​របស់​ព្រះអង្គ​ គឺ ទ្រព្យ​សទ្ធា ទ្រព្យ​សីល ទ្រព្យ​ហិរិ ទ្រព្យ​ឱត្តប្បៈ ទ្រព្យ​សុ​ត្តៈ​ ទ្រព្យ​ចាគៈ​ ទ្រព្យ​បញ្ញា ទ្រព្យ​សតិ​ប្ប​ដ្ឋាន​ ទ្រព្យ​សម​ប្ប​ធាន ទ្រព្យ​ឥទ្ធិបាទ ទ្រព្យ​ឥន្រ្ទិយ ទ្រព្យ​ពលៈ ទ្រព្យ​ពោជ្ឈង្គៈ​ ទ្រព្យ​មគ្គៈ ទ្រព្យ​ផល​ ទ្រព្យ​ព្រះនិព្វាន។
ថយ | ទំព័រទី ១៨៥ | បន្ទាប់
ID: 637355168834891431
ទៅកាន់ទំព័រ៖