ព្រះត្រៃបិដក ភាគ ៦៧
សេចក្តីលោភលន់ អាការលោភលន់ ភាពនៃសេចក្តីលោភលន់ សេចក្តីប្រាថ្នាអន្ទះអន្ទែង សេចក្តីប្រាថ្នាក្នុងអារម្មណ៍ស្រួល តម្រេកខុសធម៌ លោភខុសទំនង អាល័យ អាការអាល័យ ការប្រាថ្នា សេចក្តីស្រឡាញ់ ការប្រាថ្នាខ្លាំង ចំណង់កាម ចំណង់ភព ចំណង់វិភវភព ចំណង់រូប ចំណង់អរូប ចំណង់និរោធ ចំណង់រូប ចំណង់សម្លេង ចំណង់ក្លិន ចំណង់រស ចំណងផ្សព្វ ចំណង់ធម្មារម្មណ៍ អន្លង់ គ្រឿងប្រកប គ្រឿងសាំញុំា គ្រឿងប្រកាន់ គ្រឿងរារាំង គ្រឿងហាម គ្រឿងប្រក់ គ្រឿងចង គ្រឿងចូលទៅឲ្យសៅហ្មង គ្រឿងដេកត្រាំ គ្រឿងស្ទាក់ដំណើរ វល្លិ៍ សេចក្តីប្រាថ្នាផ្សេងៗ ឫសនៃទុក្ខ ហេតុនៃទុក្ខ កំណើតទុក្ខ អន្ទាក់មារ សន្ទូចមារ វិស័យមារ គោចរមារ ចំណងមារ ស្ទឹង គឺតណ្ហា បណ្តាញគឺតណ្ហា ទន្លីងគឺតណ្ហា សមុទ្ទគឺតណ្ហា សេចក្តីសំឡឹង លោភ អកុសលមូលណា នេះហៅថា សេចក្តីប្រាថ្នា។ គ្រឿងលាប គ្រឿងជាប់ គ្រឿងចង គ្រឿងចូលទៅឲ្យសៅហ្មងរបស់លោក លោកលាប លាបប្រឡាប សៅហ្មង សៅហ្មងព្រម ប្រឡាក់ ច្រឡំព្រម ជាប់ចំពាក់ ជាប់ស្អិតហើយ ដោយសេចក្តីប្រាថ្នានេះ។ តថាគតពោល ប្រាប់ សំដែង បញ្ញាត្ត តាំងទុក បើក ចែក រំលែក ធើ្វឲ្យងាយ ប្រកាស ហេតុនោះ (ទ្រង់ត្រាស់ថា) តថាគត ពោលនូវសេចក្តីប្រាថ្នា ថាជាគ្រឿងលាប។
ID: 637354146465870494
ទៅកាន់ទំព័រ៖