ព្រះត្រៃបិដក ភាគ ៦៧
[២២២] ពាក្យថា ដើម្បីកុំឲ្យខ្ញុំព្រះអង្គទើសទាក់ដូចអាកាស គឺឲ្យខ្ញុំព្រះអង្គមិនទើសទាល់ មិនជាប់ចំពាក់ មិនជាប់ស្អិត ដូចអាកាស មិនទើសទាល់ មិនជាប់ចំពាក់ មិនជាប់ស្អិត ដូច្នោះឯង ហេតុនោះ (លោកពោលថា) មិនទើសទាក់ ដូចអាកាស ដោយប្រាការដូច្នេះខ្លះ។ ឲ្យខ្ញុំព្រះអង្គ មិនត្រេកអរ មិនប្រទូស្ត មិនវង្វេង មិនលំបាកដូចអាកាស មិនដិតដោយល័ខ ឬដោយល្មៀត ដោយវត្ថុពណ៌ខៀវ ឬដោយវត្ថុពណ៌ហង្សបាទ ដូច្នោះឯង ហេតុនោះ (លោកពោលថា) មិនទើសទាក់ ដូចអាកាស ដោយប្រការដូច្នេះខ្លះ។ ឲ្យខ្ញុំព្រះអង្គមិនក្រោធ មិនបៀតបៀន មិនវិលវល់នៅ មិនលំបាក ដូចអាកាស មិនកំរើក មិនបៀតបៀន មិនវិលវល់នៅ មិនលំបាក ដូច្នោះឯង ហេតុនោះ (លោកពោលថា) មិនទើសទាក់ដូចអាកាស ដោយប្រការដូច្នេះខ្លះ។
[២២៣] អធិប្បាយពាក្យថា ជាបុគ្គលស្ងប់ មិនអាស្រ័យនៅ (ដោយកិលេស) ប្រព្រឹត្តក្នុងទីនេះឯង ត្រង់ពាក្យថា ជាបុគ្គលស្ងប់ក្នុងទីនេះឯង គឺជាអ្នកនៅក្នុងទីនេះឯង ជាអ្នកកំពុងអង្គុយក្នុងទីនេះឯង ជាអ្នកអង្គុយលើអាសនៈនេះឯង ជាអ្នកអង្គុយក្នុងបរិស័ទនេះឯង ហេតុនោះ (លោកពោលថា) ជាបុគ្គលស្ងប់ក្នុងទីនេះឯង ដោយប្រការដូច្នេះខ្លះ។ មួយទៀត ជាអ្នកមានចិត្តស្ងប់រម្ងាប់ មានចិត្តស្ងប់រម្ងាប់ មានចិត្តរលត់ មានចិត្តស្ងប់ស្ងាត់ ក្នុងទីនេះឯង
ID: 637355172205636728
ទៅកាន់ទំព័រ៖