ព្រះត្រៃបិដក ភាគ ៦៧

ហេតុ​នោះ (ទ្រង់​ត្រាស់​ថា​) ចំពោះ​ធម៌​ដែល​ឃើញ​ហើយ។ ពាក្យ​ថា ដែល​តថាគត​ជាក់ច្បាស់​ក្នុង​ខ្លួន គឺ​តថាគត​នឹង​សំដែងធម៌​ដែល​ដឹង​ច្បាស់​ចំពោះខ្លួន​ឯង ជាក់ច្បាស់​ក្នុង​ខ្លួន មិនមែន​ដោយ​ជឿស្តាប់​បុគ្គល​ដទៃ​ មិនមែន​ជឿ​ដោយ​អាង​ថា​ឮមក​ដូច្នេះ មិនមែន​ដោយ​ឮតៗ គ្នា មិនមែន​ដោយ​ការ​ផ្សែផ្សំ​នឹង​ក្បួន​ មិនមែន​ដោយហេតុ​នៃ​ការ​ត្រិះរិះ មិនមែន​ដោយហេតុ​នៃ​ការ​គ្នេរគ្នាន់ មិនមែន​ដោយ​ការ​ជញ្ជឹង​នូវ​អាការៈ​ មិនមែន​ដោយហេតុ​ដែល​ខ្លួន​យល់ ខ្លួន​ពិនិត្យ ខ្លួន​ចូលចិត្ត​ហើយ ហេតុ​នោះ​ ​; (ទ្រង់​ត្រាស់​ថា​) ដែល​តថាគត​ជាក់ច្បាស់​ក្នុង​ខ្លួន​ចំពោះ​ធម៌​ដែល​ឃើញ​ហើយ។
 [២២៧​] ពាក្យ​ថា បុគ្គល​មានស្មារតី ដឹង​ច្បាស់​នូវ​សន្តិបទ​ណា​ ហើយ​គប្បី​ប្រព្រឹត្ត សេចក្តី​ថា បុគ្គល​ធ្វើឲ្យ​ដឹង ថ្លឹង ពិចារណា ចំរើន ធ្វើឲ្យ​ជាក់ច្បាស់​នូវ​ធម៌​ណា​ថា​ សង្ខារ​ទាំងពួង​មិន​ទៀង។បេ។ ធ្វើឲ្យ​ដឹង ថ្លឹង ពិចារណា ចំរើន​ ធ្វើឲ្យ​ប្រាកដ​ថា​ ធម្មជាត​ណា​មួយ​មានការ​កើត​ឡើងជា​ធម្មតា ធម្មជាត​ទាំងអស់​នោះ មានការ​រលត់​ទៅវិញ​ជា​ធម្មតា។ ពាក្យ​ថា​ មានស្មារតី គឺ​មានស្មារតី​ដោយហេតុ ៤ គឺ​បុគ្គល​ចំរើន​កាយានុបស្សនា​សតិ​ប្ប​ដ្ឋាន​ក្នុង​កាយ ឈ្មោះថា អ្នកមាន​ស្មារតី។បេ។ បុគ្គល​នោះ លោក​ហៅថា អ្នក​មាន​ស្មារតី។ ពាក្យ​ថា ប្រព្រឹត្ត គឺ​ប្រតិបត្តិ ប្រព្រឹត្ត​ផ្សេង ៗ ទៅ ប្រព្រឹត្តទៅ​ រក្សា យាត្រា ឲ្យ​យាត្រា​ទៅ ហេតុ​នោះ (ទ្រង់​ត្រាស់​ថា​) បុគ្គល​មានស្មារតី គួរ​ដឹង​ច្បាស់​នូវ​សន្តិបទ​ណា ហើយ​ប្រព្រឹត្ត។
ថយ | ទំព័រទី ១៩៨ | បន្ទាប់
ID: 637355173904292534
ទៅកាន់ទំព័រ៖