ព្រះត្រៃបិដក ភាគ ៦៧

 [២២៨​] ពាក្យ​ថា ឆ្លង​វិស​ត្តិកា​តណ្ហា​ ក្នុង​លោក​បាន សេចក្តី​ថា តណ្ហា លោក​ហៅ​ថា វិស​ត្តិកា បានខាង តម្រេក តម្រេក​ខ្លាំង។បេ។ អភិជ្ឈា លោភៈ​ អកុសលមូល។ សំនួរ​ត្រង់​ពាក្យ​ថា​ វិស​ត្តិកា ចុះ​តណ្ហា​ឈ្មោះថា វិស​ត្តិកា ដោយ​អត្ថ​ដូចម្តេច។បេ។ ឈ្មោះថា វិស​ត្តិកា​ ព្រោះ​ជា​ធម្មជាតិ​ផ្សាយ​ទួទៅ ផ្សព្វផ្សាយ​ទៅ។ ពាក្យ​ថា ក្នុង​លោក គឺ​ក្នុង​អបាយលោក។បេ។ ក្នុង​អាយតន​លោក។ ពាក្យ​ថា ឆ្លង​វិស​ត្តិកា​តណ្ហា​ក្នុង​លោក​បាន​ មានន័យថា តណ្ហាណា ដែល​ផ្សាយ​ទៅកាន់​អារម្មណ៍​ផ្សេង ៗ ក្នុង​លោក បុគ្គល​មានស្មារតី គប្បី​ឆ្លង ឆ្លង​ឡើង ឆ្លង​រំលង ឆ្លងកាត់ ផ្លោះ​រំលង នូវ​តណ្ហា​ដែល​ផ្សាយ​ទៅកាន់​អារម្មណ៍​ផ្សេង​នោះ ៗ ក្នុង​លោក​បាន ហេតុ​នោះ (ទ្រង់​ត្រាស់​ថា​) ឆ្លង​នូវ​វិស​ត្តិកា​តណ្ហា ក្នុង​លោក​បាន។ ហេតុ​នោះ​ ព្រះមានព្រះភាគ ត្រាស់​ថា​
ម្នាល​ធោ​តកៈ បុគ្គល​មានស្មារតី ដឹង​ច្បាស់​នូវ​សន្តិបទ​ណា​ ហើយ​គប្បី​ប្រព្រឹត្ត​ឆ្លង​វិស​ត្តិកា​តណ្ហា​ក្នុង​លោក​បាន តថាគត​នឹង​សំដែង​ប្រាប់​អ្នក​នូវ​សន្តិបទ​នោះ ដែល​តថាគត​ជាក់​ច្បាស់​ក្នុង​ខ្លួន​ ចំពោះ​ធម៌​ដែល​ឃើញ​ហើយ។
ថយ | ទំព័រទី ១៩៩ | បន្ទាប់
ID: 637355174244805037
ទៅកាន់ទំព័រ៖