ព្រះត្រៃបិដក ភាគ ៦៧
[៥] ព្រាហ្មណ៍នោះ មានជើងងឡើង សស្លក់សស្លើត មានធេ្មញពណ៌ភក់ ក្បាលប្រឡាក់ធូលី ចូលមករកពាវរីព្រាហ្មណ៍នោះ ហើយសូមទ្រព្យ ចំនួន ៥០០។
[៦] ពាវរីព្រាហ្មណ៍ លុះឃើញព្រាហ្មណ៍យាចកនោះហើយ ក៏អញ្ជើញដោយអាសនៈ ហើយសាកសួរសេចក្តីសប្បាយស្រួល ទើបពោលនូវពាក្យនេះថា
[៧] ទេយ្យធម៌ណា ដែលខ្ញុំគប្បីឲ្យ ទេយ្យធម៌ទាំងអស់នោះ ខ្ញុំបរិច្ចាគអស់រលីងហើយ ម្នាលព្រាហ្មណ៍ អ្នកចូរអនុញ្ញាតដល់ខ្ញុំផងចុះ ខ្ញុំមិនមានទ្រព្យ ៥០០ ទេ។
[៨] (ព្រាហ្មណ៍យាចកពោលថា) អ្នកដ៏ចំរើន កាលបើខ្ញុំសូម ប្រសិនបើអ្នកដ៏ចំរើនមិនឲ្យ សូមឲ្យក្បាលអ្នកបែកជា ៧ ភាគ ក្នុងថ្ងៃជាគំរប់ ៧។
[៩] ព្រាហ្មណ៍អ្នកកុហកនោះ បានក្លែងក្លាយ ពោលពាក្យគួរខ្លាច ពាវរីព្រាហ្មណ៍ បានឮពាក្យនៃព្រាហ្មណ៍នោះហើយ ក៏កើតទុក្ខ។
[១០] គាត់អត់អាហារ ដោតដោយសរ គឺសោក ក្រៀមក្រំ មួយទៀត កាលព្រាហ្មណ៍មានចិត្តយ៉ាងនេះហើយ ចិត្តក៏មិនរីករាយក្នុងការលះបង់
(១) ។
(១) បានដល់ចិត្តដែលមិនរីករាយ ក្នុងការចំរើនឈាន។ អដ្ឋកថា។
ID: 637354138688083527
ទៅកាន់ទំព័រ៖