ព្រះត្រៃបិដក ភាគ ៦៧

ក្នុង​អាយតន​លោក។ ពាក្យ​ថា ឆ្លង​នូវ​វិ​សតិ្តកា​តណ្ហា ក្នុង​លោក​បាន សេចក្តី​ថា តណ្ហា​ឈ្មោះ​ វិស​ត្តិកា​ណា ក្នុង​លោក បុគ្គល​មានស្មារតី គប្បី​ឆ្លង ឆ្លង​ឡើង ឆ្លង​រំលង​ ឆ្លងកាត់​ ផ្លោះ​រំលង​ នូវ​តណ្ហា​ឈ្មោះ​វិស​ត្តិកា​នោះ​ ក្នុង​លោក​បាន​ ហេតុ​នោះ​ (លោក​ពោល​ថា​) ឆ្លង​នូវ​វិស​ត្តិកា​តណ្ហា​ក្នុង​លោក​បាន។ ហេតុ​នោះ ព្រាហ្មណ៍​នោះ ពោល​ថា​
បពិត្រ​ព្រះមហេសី បុគ្គល​មានស្មារតី ដឹង​នូវ​សន្តិបទ​ណា​ ហើយ​គប្បី​ប្រព្រឹត្ត​ឆ្លង​នូវ​វិស​ត្តិកា​តណ្ហា​ក្នុង​លោក​បាន ខ្ញុំ​ព្រះអង្គ​នឹង​ត្រេកអរ​ចំពោះ​សន្តិបទ​ដ៏​ឧត្តម​នោះ។
[២៣៣​] (ព្រះមានព្រះភាគ​ទ្រង់​ត្រាស់​ថា​) ម្នាល​ធោ​តកៈ បើ​អ្នកដឹង​ច្បាស់​នូវ​អារម្មណ៍​ណាមួយ​ក្នុង​ចំណែកខាង​លើ ក្នុង​ចំណែកខាង​ក្រោម និង​ក្នុង​ចំណែក​ទទឹង គឺ​កណ្តាល លុះ​អ្នក​បានដឹង​នូវ​អារម្មណ៍​នុ៎ះ ថា​ជា​គ្រឿង​ជាប់​នៅ​ក្នុង​លោក​យ៉ាងនេះ​ហើយ អ្នក​កុំ​ធ្វើ​នូវ​ចំណង់​ក្នុង​ភព​តូច​ភព​ធំ​ឡើយ។

 [២៣៤​] ពាក្យ​ថា បើ​អ្នកដឹង​ច្បាស់​នូវ​អារម្មណ៍​ណាមួយ​ គឺ​បើ​អ្នកដឹង​ច្បាស់ យល់​ច្បាស់ យល់​ជាក់ ជ្រាប​ច្បាស់​នូវ​អារម្មណ៍​ណាមួយ​ ហេតុ​នោះ (ទ្រង់​ត្រាស់​ថា​) បើ​អ្នកដឹង​ច្បាស់​នូវ​អារម្មណ៍​ណាមួយ។ ពាក្យ​ថា​ ម្នាល​ធោ​តកៈ នៃ​បទ​ថា ព្រះមានព្រះភាគ​ត្រាស់​ថា​ ម្នាល​ធោ​តកៈ គឺ​ព្រះមានព្រះភាគ ត្រាស់​ហៅ​ព្រាហ្មណ៍​នោះ​ដោយ​ចំ​ឈ្មោះ។
ថយ | ទំព័រទី ២០២ | បន្ទាប់
ID: 637355265940107303
ទៅកាន់ទំព័រ៖