ព្រះត្រៃបិដក ភាគ ៦៧

ម្នាល​ធោ​តកៈ បើ​អ្នកដឹង​ច្បាស់​នូវ​អារម្មណ៍​ណាមួយ​ក្នុង​ចំណែកខាង​លើ​ ក្នុង​ចំណែកខាង​ក្រោម និង​ក្នុង​ចំណែក​ទទឹង គឺ​កណ្តាល លុះ​អ្នក​បានដឹង​នូវ​អារម្មណ៍​នុ៎ះ​ ថា​ជា​គ្រឿង​ជាប់​នៅក្នុង​លោក​យ៉ាងនេះ​ហើយ​ អ្នក​កុំ​ធ្វើ​នូវ​ចំណង់​ក្នុង​ភព​តូច​ភព​ធំ​ឡើយ។

 លុះ​ចប់​គាថា​ហើយ។បេ។ (ធោ​តកៈ ក៏​ប្រកាស​ខ្លួន​ថា​) បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ព្រះមានព្រះភាគ ជា​ព្រះ​សាស្តា​របស់ខ្ញុំ​ព្រះអង្គ ខ្ញុំ​ព្រះអង្គ​ជា​សាវ័ក។

ចប់ ធោ​តកមាណវ​កប្ប​ញ្ហា​និទ្ទេស ទី៥។

ថយ | ទំព័រទី ២០៥ | បន្ទាប់
ID: 637355267069157694
ទៅកាន់ទំព័រ៖