ព្រះត្រៃបិដក ភាគ ៦៧
ទ្រព្យគឺនិព្វាន។ ព្រះនាមថាសក្កៈ ព្រោះទ្រង់ស្តុកស្តម្ភ មានទ្រព្យច្រើន មានទ្រព្យធន ដោយធនរតន៍ទាំងនេះ ច្រើនប្រការ ក៏បាន។ ឬថា ព្រះនាមថាសក្កៈ ព្រោះព្រះមានព្រះភាគ ទ្រង់អង់អាច អាចហ៊ាន ក្លាហាន មោះមុត ក្លៀវក្លា មានព្យាយាម ធ្លាប់ចូលកាន់សង្រ្គាម មិនខ្លាច មិនរន្ធត់ មិនតក់ស្លុត មិនរត់ចោល លះភ័យគួរខ្លាច មិនព្រឺរោម ក៏បាន ហេតុនោះ (លោកពោលថា) បពិត្រព្រះអង្គជាសក្កៈ ខ្ញុំព្រះអង្គម្នាក់ឯង ... អន្លង់ធំក៏បាន។ ពាក្យថា ដូច្នេះ នៃបទថា ឧបសីវៈមានអាយុ ទូលសួរដូច្នេះ គឺជាពាក្យតភ្ជាប់។ ពាក្យថា មានអាយុ គឺពាក្យជាទីស្រឡាញ់។ ពាក្យថា ឧបសីវៈ គឺជានាមរបស់ព្រាហ្មណ៍នោះ។បេ។ ជាពាក្យហៅព្រាហ្មណ៍នោះ ហេតុនោះ (មានពាក្យថា) ឧបសីវៈមានអាយុ ទូលសួរដូច្នេះ។
[២៤០] ពាក្យថា ខ្ញុំព្រះអង្គមិនបានអាស្រ័យ (បុគ្គល ឬធម៌) ទើបមិនអាចឆ្លង ត្រង់ពាក្យថា មិនបានអាស្រ័យ គឺមិនបានអាស្រ័យបុគ្គល ឬមិនបានអាស្រ័យធម៌។ ពាក្យថា មិនអាច គឺមិនអាច មិនហ៊ាន មិនប្រតិពល។ ពាក្យថា ឆ្លង គឺរម្លង ឆ្លងឡើង ឆ្លងរំលង ឆ្លងកាត់ ផ្លោះរំលង នូវអន្លង់គឺកាម
(១) អន្លង់គឺភព
(២) អន្លង់គឺទិដ្ឋិ
(៣) អន្លង់គឺអវិជ្ជា
(៤) ដ៏ធំ
(១) ដែលថាឆ្លងអន្លង់ គឺឆ្លងអន្លង់កាម ដោយអនាគាមិមគ្គ។ (២) ឆ្លងអន្លង់ភពដោយអរហត្តមគ្គ។ (៣) ឆ្លងអន្លង់ទិដ្ឋិដោយសោតាបត្តិមគ្គ។ (៤) ឆ្លងអន្លង់អវិជ្ជា ដោយអរហត្តមគ្គ។ អដ្ឋកថា។
ID: 637355268168517218
ទៅកាន់ទំព័រ៖