ព្រះត្រៃបិដក ភាគ ៦៧

អាពាធ​កើតអំពី​ប្រមាត់​ អាពាធ​កើត​អំ​ពី​សេ្ល​ស្ម​ អាពាធ​កើតអំពី​ខ្យល់​ អាពាធ​កើតអំពី​ការប្រជុំ​ (ខ្យល់​ ប្រមាត់ សេ្ល​ស្ម​) អាពាធ​កើតអំពី​ការ​ផ្លាស់​ប្តូរ​រដូវ​ អាពាធ​កើតអំពី​ការ​រក្សា​ឥរិយាបថ​មិន​សើ្ម​ អាពាធ​កើតអំពី​ព្យាយាម​ (មានការ​សម្លាប់​ និង​ចង​ជាដើម​) អាពាធ​កើតអំពី​ផលកម្ម​ត្រជាក់​ ក្តៅ​ សេចក្តី​ឃ្លាន​ សេចក្តី​ស្រេក​ ឧច្ចារៈ​ បស្សាវៈ​ ទុក្ខ​កើតអំពី​សម្ជ័ស្ស​នៃ​របោម មូស​ ខ្យល់​ កំ​ដៅ​ថ្ងៃ​ និង​ពស់​ ការ​ស្លាប់​មាតា ជា​ទុក្ខ​ ការ​ស្លាប់​បិតា ជា​ទុក្ខ​ ការ​ស្លាប់​បងប្អូន​ប្រុស ជា​ទុក្ខ​ ការ​ស្លាប់​បងប្អូន​ស្រី ជា​ទុក្ខ​ ការ​ស្លាប់​កូនប្រុស​ ជា​ទុក្ខ​ ការ​ស្លាប់​កូនស្រី ជា​ទុក្ខ​ ការ​ញ្រ​ត់​ប្រាស​ញាតិ ជា​ទុក្ខ​ ការ​វិនាស​ភោគៈ ជា​ទុក្ខ​ វិនាស​គឺ​រោគ​ ជា​ទុក្ខ​ វិនាស​សីល ជា​ទុក្ខ​ វិនាស​ទិដ្ឋិ ជា​ទុក្ខ​ ការ​កើតឡើង​នៃ​ធម៌​ទាំងឡាយ​ណា​ រមែង​ប្រាកដ​ក្នុង​ខាងដើម​ ការ​រលត់​ទៅ​ (នៃ​ធម៌​ទាំងឡាយ​នោះ​) រមែង​ប្រាកដ​ដោយ​ការ​វិនាស​ វិបាក​អាស្រ័យ​កម្ម​ កម្ម​អាស្រ័យ​វិបាក​ រូប​អាស្រ័យ​នាម​ នាម​អាស្រ័យ​រូប ត្រូវជា​តិ​ទៅតាម​ហើយ ត្រូវ​ជរា​ផេ្ត​តផ្តិត​ហើយ​ ត្រូវ​ព្យាធិ​គ្រប​សង្កត់​ហើយ ត្រូវ​មរណៈ​កំចាត់​ហើយ តាំងនៅ​ស៊ប់​ក្នុង​សេចក្តី​ទុក្ខ​ ឥតមាន​ទីពឹង ឥតមាន​ទី​ជ្រក ឥតមាន​ទី​រលឹក ឥតមាន​ទី​សង្ឃឹម នេះ​ហៅថា​ទុក្ខ។ ទុក្ខ​ជា​ភ័យ​ធំ​ ជា​គ្រឿង​បៀតបៀន ជា​គឿង​គាប ជា​គ្រឿង​ឧបទ្រព ជា​ឧបស័គ្គ​របស់​លោក​នោះ​ ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) ទុក្ខ​ជា​ភ័យ​ធំ​របស់​លោក​នោះ។ ហេតុ​នោះ ព្រះមានព្រះភាគ​ ត្រាស់​ហើយ​ថា
ថយ | ទំព័រទី ២១ | បន្ទាប់
ID: 637354147482007241
ទៅកាន់ទំព័រ៖