ព្រះត្រៃបិដក ភាគ ៦៧

 [២៤៤​] ពាក្យ​ថា អ្នក​ចូរ​មានស្មារតី​ សំឡឹង​អា​កិ​ញ្ចញ្ញា​យតន​ជ្ឈាន អធិប្បាយ​ថា ព្រាហ្មណ៍​នោះ បាន​អា​កិ​ញ្ចញ្ញា​យត​នសមាបត្តិ​តាម​ប្រក្រតី​ តែ​មិនដឹង​ការ​អាស្រ័យ​ថា អា​កិ​ញ្ចញ្ញា​យត​នសមាបត្តិ​នេះ ជាទី​អាស្រ័យ​របស់​អាត្មា​ទេ។ ព្រះមានព្រះភាគ ទ្រង់​ប្រាប់​ទីអាស្រ័យ​ផង​ ទ្រង់​ប្រាប់​ផ្លូវ​ជាទី​ស្រោចស្រង់​តទៅទៀត​ផង​ ដល់​ព្រាហ្មណ៍​នោះ​ថា​ អ្នក​ចូ​លកាន់នេវ​សញ្ញា​នា​សញ្ញា​យតន​សមាបត្តិ ហើយ​ចេញ​អំពី​សមាបត្តិ​នោះ ហើយ​ពិចារណា​ធម៌​គឺ​ចិត្ត​ និង​ចេតសិក​ទាំងឡាយ ដែល​កើត​ហើយ​ក្នុង​សមាបត្តិ​នោះ ដោយ​សភាព​ថា​មិន​ទៀង ពិចារណាមើល​ រំពឹងមើល សំឡឹង​មើល រមិលមើល ដោយ​សភាព​ថា​ជា​ទុក្ខ​ ជា​រោគ ជា​បូស ជា​សរ ជា​អន្តរាយ ជា​ជម្ងឺ ជា​របស់​អ្នកដទៃ​ ជា​របស់​វិនាស​ ជា​ចង្រៃ ជា​ឧបទ្រព ជា​របស់​មិន​គួរ​ប្រាថ្នា​ ជា​ភ័យ ជា​ឧបស័គ្គ ជា​របស់​ញាប់ញ័រ ជា​របស់​ពុករលួយ ជា​របស់​មិន​ឋិតថេរ ជា​របស់​ឥត​ទីពឹង​ផ្អែក​ ជា​របស់​ឥត​ទី​ពួន​ ជា​របស់​ឥត​ទីរឭក ជា​របស់​ឥត​ទី​ពំនឹង ជា​របស់​ឥតអំពើ​ ជា​របស់​ទទេ ជា​របស់​សូន្យ​ មិនមែន​ជា​របស់​ខ្លួន​ ជា​ទោស ជាស​ភាវៈ​ប្រែប្រួល​ ជា​របស់​ឥត​ខ្លឹម ជា​របស់​ជាទី​តាំង​នៃ​ទោស ជា​របស់​ប្រាសចាក​សេចក្តី​ចំរើន​ ជា​របស់​ប្រកបដោយ​អាសវៈ​ ជា​អ្នកសម្លាប់​ ជាទី​តាក់តែង ជា​នុយ​របស់​មារ
ថយ | ទំព័រទី ២១០ | បន្ទាប់
ID: 637355269307256740
ទៅកាន់ទំព័រ៖