ព្រះត្រៃបិដក ភាគ ៦៧
បុគ្គលមានស្មារតី ចូលវិញ្ញាណញ្ចាយតនសមាបត្តិ ចេញអំពីសមាបត្តិនោះហើយ មិនចំរើន មិនអប់រំ ធ្វើឲ្យវិនាស នូវវិញ្ញាណនោះឯង ទើបឃើញថា វត្ថុតិចតួចមិនមាន ព្រោះហេតុនោះ អាកិញ្ចញ្ញាយតនសមាបត្តិ ដោយបរិកម្មថា វត្ថុតិចតួចមិនមាន។ អ្នកចូរអាស្រ័យ អាស្រ័យស៊ប់នូវអាកិញ្ចញ្ញាយតនសមាបត្តិនោះ ហើយធ្វើឲ្យជាអារម្មណ៍ ឲ្យជាទីតោង ហើយឆ្លង ឆ្លងឡើង ឆ្លងរំលង ឆ្លងកាត់ ផ្លោះរំលង នូវអន្លង់គឺកាម អន្លង់គឺភព អន្លង់គឺទិដ្ឋិ អន្លង់គឺអវិជ្ជា ហេតុនោះ (ទ្រង់ត្រាស់ថា) អាស្រ័យ (អាកិញ្ចញ្ញាយតនសមាបត្តិ) ដោយបរិកម្មថា មិនមាន ៗ ហើយឆ្លងអន្លង់ចុះ។ ;
[២៤៦] អធិប្បាយពាក្យថា អ្នកចូរលះបង់កាមទាំងឡាយ ហើយវៀរចាកកថាទាំងឡាយចេញ បើតាមឧទ្ទាន កាមមាន ២ គឺ វត្ថុកាម ១ កិលេសកាម ១។បេ។ នេះ លោកហៅថា វត្ថុកាម។បេ។ នេះ លោកហៅថា កិលេសកាម។ ពាក្យថា អ្នកចូរលះបង់កាមទាំងឡាយ គឺអ្នកចូរកំណត់ដឹងវត្ថុកាម ហើយលះបង់ បោះបង់ បន្ទោបង់ ធ្វើឲ្យវិនាស ធ្វើមិនឲ្យមានបែបភាពតទៅ នូវកិលេសកាមទាំងឡាយ ហេតុនោះ (ទ្រង់ត្រាស់ថា) អ្នកចូរលះបង់កាមទាំងឡាយ។ ពាក្យថា វៀរចាកកថាទាំងឡាយ សេចក្តីថា វិចិកិច្ឆា លោកហៅថា កថង្កថា។
ID: 637355270052977637
ទៅកាន់ទំព័រ៖