ព្រះត្រៃបិដក ភាគ ៦៧

អា​កិ​ញ្ចញ្ញា​យត​នសមាបត្តិ ជា​វិមោក្ខ​ដ៏​ប្រសើរ​ផង វិសេស​ផង ប្រសើរ​វិសេស​ផង ជា​ប្រធាន​ផង​ ឧត្តម​ផង ថ្លៃថ្លា​ផង ជាង​សញ្ញា​សមាបត្តិ​ទាំងនោះ។ បុគ្គល​ចុះចិត្តស៊ប់​ក្នុង​សញ្ញាវិមោក្ខ​ដ៏​ប្រសើរ​ ជាកំពូល​វិសេស ប្រសើរ​វិសេស ជា​ប្រធាន ឧត្តម ថ្លៃថ្លា ដោយ​អធិមុត្ត​វិមោក្ខ​ ចុះចិត្តស៊ប់​ក្នុង​សញ្ញាវិមោក្ខ​នោះ មានចិត្ត​ឱន​ចុះ​ក្នុង​សញ្ញាវិមោក្ខ​នោះ មានចិត្ត​ជឿស៊ប់​ក្នុង​សញ្ញាវិមោក្ខ​នោះ​ ត្រាច់​ទៅកាន់​សញ្ញាវិមោក្ខ​នោះ ច្រើន​ដោយ​សញ្ញាវិមោក្ខ​នោះ ធ្ងន់​ក្នុង​សញ្ញាវិមោក្ខ​នោះ​ ឱន​ទៅកាន់​សញ្ញាវិមោក្ខ​នោះ ទោរ​ទៅកាន់​សញ្ញាវិមោក្ខ​នោះ​ ឈម​ទៅកាន់​សញ្ញាវិមោក្ខ​នោះ មាន​សញ្ញាវិមោក្ខ​នោះ​ជា​អធិបតី ហេតុ​នោះ​ (លោក​សួរ​ថា​) ចុះចិត្តស៊ប់​ក្នុង​សញ្ញាវិមោក្ខ​ដ៏​ប្រសើរ។
 [២៥២​] ពាក្យ​ថា បុគ្គល​នោះ ជា​អ្នក​មិន​ឃ្លាត គប្បី​តាំងនៅ​ក្នុង​អា​កិ​ញ្ចញ្ញា​យតន​ជ្ឈាន​បាន​ដែរ​ឬទេ ត្រង់​ពាក្យ​ថា គប្បី​តាំងនៅ​បាន​ដែរ​ឬទេ​ គឺជា​ពាក្យសួរ​ដោយ​សង្ស័យ សួរ​ដោយចិត្ត​បែក​ជា​ចំពាម​ពីរ សួរ​ដោយ​ការយល់​ច្រើនយ៉ាង​ថា​ យ៉ាងនេះ​ទេឬ ៗ មិនមែនទេ ដូចម្តេច​ហ្ន៎ ដោយ​ប្រការ​ដូចម្តេច​ហ្ន៎ ហេតុ​នោះ​ (លោក​សួរ​ថា​) គប្បី​តាំងនៅ​បាន​ដែរ​ឬទេ។ ពាក្យ​ថា ក្នុង​នោះ​ គឺ​ក្នុង​អា​កិ​ញ្ចញ្ញា​យតនៈ។ ពាក្យ​ថា ជា​អ្នក​មិន​ឃ្លាត គឺជា​អ្នក​មិន​បែកចេញ មិន​កម្រើក​ មិន​ប្រាស មិន​វិនាស មិន​សាបសូន្យ។
ថយ | ទំព័រទី ២១៦ | បន្ទាប់
ID: 637355271531760268
ទៅកាន់ទំព័រ៖