ព្រះត្រៃបិដក ភាគ ៦៧
[២៥៦] ពាក្យថា ចុះចិត្តស៊ប់ក្នុងសញ្ញាវិមោក្ខដ៏ប្រសើរ សេចក្តីថា សញ្ញាសមាបត្តិទាំង ៧ ហៅថា សញ្ញាវិមោក្ខ។ អាកិញ្ចញ្ញាយតនសមាបត្តិ ជាវិមោក្ខដ៏ប្រសើរផង វិសេសផង ប្រសើរវិសេសផង ជាប្រធានផង ឧត្តមផង ថ្លៃថ្លាផង ជាងសញ្ញាសមាបត្តិទាំងនោះ។ បុគ្គលចុះចិត្តស៊ប់ក្នុងសញ្ញាវិមោក្ខដ៏ប្រសើរ ជាកំពូល វិសេស ប្រសើរវិសេស ជាប្រធាន ឧត្តម ថ្លៃថ្លា ដោយអធិមុត្តវិមោក្ខ មានចិត្តឱនចុះក្នុងសញ្ញាវិមោក្ខនោះ ចុះចិត្តស៊ប់ក្នុងសញ្ញាវិមោក្ខនោះ ត្រាច់ទៅកាន់សញ្ញាវិមោក្ខនោះ ច្រើនដោយសញ្ញាវិមោក្ខនោះ ធ្ងន់ក្នុងសញ្ញាវិមោក្ខនោះ ឱនទៅកាន់សញ្ញាវិមោក្ខនោះ ទោរទៅកាន់សញ្ញាវិមោក្ខនោះ ឈមទៅកាន់សញ្ញាវិមោក្ខនោះ មានសញ្ញាវិមោក្ខនោះជាអធិបតី ហេតុនោះ (ទ្រង់ត្រាស់ថា) ចុះចិត្តស៊ប់ក្នុងសញ្ញាវិមោក្ខដ៏ប្រសើរ។
[២៥៧] ពាក្យថា បុគ្គលនោះ ជាអ្នកមិនឃ្លាត គប្បីតាំងនៅក្នុងអាកិញ្ចញ្ញាយតនជ្ឈាននោះបាន ត្រង់ពាក្យថា គប្បីតាំងនៅ គឺគប្បីតាំងនៅអស់ពាន់នៃកប្ប ៦០។ ពាក្យថា ក្នុងអាកិញ្ចញ្ញាយតនជ្ឈាននោះ គឺក្នុងអាកិញ្ចញ្ញាយតនៈ។ ពាក្យថា ជាអ្នកមិនឃ្លាត គឺជាអ្នកមិនបោះបង់ មិនកំរើក មិនទៅប្រាស មិនវិនាស មិនសាបសូន្យ។ ឬថា មិនត្រេកអរ មិនប្រទូស្ត មិនវង្វេង មិនលំបាក
ID: 637355272718943537
ទៅកាន់ទំព័រ៖