ព្រះត្រៃបិដក ភាគ ៦៧
(ព្រះមានព្រះភាគត្រាស់ថា) ម្នាលអជិតៈ លោក ត្រូវអវិជា្ជបិទបាំង លោកមិនភ្លឺស្វាង ព្រោះសេចក្តីបា្រថ្នាផ្សេង ៗ (និងសេចកី្តប្រហែស) តថាគតពោលនូវសេចកី្តបា្រថ្នាថា ជាគ្រឿងលាប ទុក្ខជាភ័យធំរបស់លោកនោះ។
[៦៥] (អជិតមាណពមានអាយុ ក្រាបបងំ្គទូលសួរដូច្នេះថា) ខែ្សទាំងឡាយ មែងហូរទៅក្នុងទីទាំងពួង អ្វីជាគ្រឿងរារាំងនូវខែ្សទាំងឡាយ សូមព្រះអង្គទ្រង់សំដែងធម៌ជាគ្រឿងបិទខ្សែទាំងឡាយ បុគ្គលបិទខ្សែទាំងឡាយដោយអ្វី។
[៦៦] អធិប្បាយពាក្យថា ខ្សែទាំងឡាយ រមែងហូរទៅក្នុងទីទាំងពួង ត្រង់ពាក្យថា ខ្សែទាំងឡាយ បានដល់ខ្សែគឺតណា្ហ ខ្សែគឺទិដ្ឋិ ខ្សែគឺកិលេស ខ្សែគឺទុច្ចរិត ខ្សែគឺអវិជ្ជា។ ពាក្យថា ក្នុងទីទាំងពួង គឺក្នុងអាយតនៈទាំងពួង។ ពាក្យថា ហូរទៅ សេចកី្តថា ហូរទៅ ហូរសំយុង ហូរមិនដាច់ ប្រព្រឹត្តទៅ គឺហូរទៅ ហូរសំយុង ហូរមិនដាច់ ប្រព្រឹត្តទៅ អំពីភែ្នកទៅកាន់រូប ហូរអំពីត្រចៀកទៅកាន់សមេ្លង ហូរអំពីច្រមុះទៅកាន់ក្លិន ហូរអំពីអណា្តតទៅកាន់រស ហូរអំពីកាយទៅកាន់ផ្សព្វ ហូរទៅ ហូរសំយុង ហូរមិនដាច់ ប្រព្រឹត្តទៅអំពីចិត្តទៅកាន់ធម្មារម្មណ៍ រូបតណា្ហ ហូរទៅ ហូរសំយុង ហូរមិនដាច់ ប្រព្រឹត្តទៅអំពីភែ្នក
ID: 637354147909562802
ទៅកាន់ទំព័រ៖