ព្រះត្រៃបិដក ភាគ ៦៧

ហេតុ​នោះ (ទ្រង់​ត្រាស់​ថា​) បុគ្គល​នោះ ជា​អ្នក​មិន​ឃ្លាត គប្បី​តាំងនៅ​ក្នុង​អា​កិ​ញ្ចញ្ញា​យតន​ជ្ឈាន​នោះ​បាន។ ហេតុ​នោះ ព្រះមានព្រះភាគ​ត្រាស់​ថា​
(ព្រះមានព្រះភាគ​ត្រាស់​ថា ម្នាល​ឧប​សី​វៈ​) បុគ្គល​ណា មិន​មានតម្រេក​ក្នុង​កាម​ទាំងឡាយ​ទាំងពួង លះបង់​សមាបត្តិ​ដទៃ អាស្រ័យ​អា​កិ​ញ្ចញ្ញា​យតន​ជ្ឈាន ចុះ​ចិត្ត​ស៊ប់​ក្នុង​សញ្ញាវិមោក្ខ​ដ៏​ប្រសើរ បុគ្គល​នោះ ជា​អ្នក​មិន​ឃ្លាត​ គប្បី​តាំងនៅ​ក្នុង​អា​កិ​ញ្ចញ្ញា​យតន​ជ្ឈាន​នោះ​បាន។
[២៥៨​] (ឧប​សី​វមា​ណពទូល​សួរ​ថា​) បពិត​ព្រះអង្គ​ជាស​មន្ត​ចក្ខុ បើ​បុគ្គល​នោះ​ជា​អ្នក​សាបសូន្យ គប្បី​តាំងនៅ​ក្នុង​អា​កិ​ញ្ចញ្ញា​យតន​ជ្ឈាន​នោះ​ សូម្បី​អស់​គំនរ​នៃ​ឆ្នាំ​ទាំងឡាយ​ បុគ្គល​នោះ គប្បី​ជា​អ្នក​ត្រជាក់ រួច​ស្រឡះ​ក្នុង​អា​កិ​ញ្ចញ្ញា​យតន​ជ្ឈាន​នោះ​ឯង​ចុះ​ វិញ្ញាណ​របស់​បុគ្គល​មាន​សភាព​ដូច្នោះ ត្រូវ​កើត​ទៀត​ឬទេ។

 [២៥៩​] ពាក្យ​ថា បើ​បុគ្គល​នោះ ជា​អ្នក​មិន​សាបសូន្យ​ គប្បី​តាំងនៅ​ក្នុង​អា​កិ​ញ្ចញ្ញា​យតន​ជ្ឈាន​នោះ ត្រង់​ពាក្យ​ថា បើ​បុគ្គល​នោះ គប្បី​តាំងនៅ​ គឺ​ប្រសិនបើ​បុគ្គល​នោះ​គប្បី​តាំងនៅ​អស់​ពាន់​នៃ​កប្ប ៦០។ ពាក្យ​ថា ក្នុង​នោះ គឺ​ក្នុង​អា​កិ​ញ្ចញ្ញា​យតន​ជ្ឈាន។
ថយ | ទំព័រទី ២២០ | បន្ទាប់
ID: 637355273126808700
ទៅកាន់ទំព័រ៖