ព្រះត្រៃបិដក ភាគ ៦៧

ពាក្យ​ថា ជា​អ្នក​មិន​សាបសូន្យ គឺជា​អ្នក​មិន​ឃ្លាត មិន​កំរើក មិនទៅ​ប្រាស​ មិន​វិនាស​ មិន​សាបសូន្យ ឬថា ជា​អ្នក​មិន​ត្រេកអរ មិន​ប្រទូស្ត​ មិន​វង្វេង មិន​លំបាក ហេតុ​នោះ (លោក​សួរ​ថា​) បើ​បុគ្គល​នោះ ជា​អ្នក​មិន​សាបសូន្យ គប្បី​តាំងនៅ​ក្នុង​អា​កិ​ញ្ចញ្ញា​យតន​ជ្ឈាន​នោះ។
 [២៦០​] ពាក្យ​ថា បពិត្រ​ព្រះអង្គ​ជាស​មន្ត​ចក្ខុ​ ... សូម្បី​អស់​គំនរ​នៃ​ឆ្នាំ​ទាំងឡាយ ត្រង់​ពាក្យ​ថា សូម្បី​អស់​គំនរ​នៃ​ឆ្នាំ​ទាំងឡាយ​ គឺ​សូម្បី​អស់​ពួក​នៃ​ឆ្នាំ​ទាំងឡាយ នៃ​ឆ្នាំ​ដ៏​ច្រើន នៃ​រយ​ឆ្នាំ​ដ៏​ច្រើន នៃ​ពាន់​ឆ្នាំ​ដ៏​ច្រើន នៃ​សែន​ឆ្នាំ​ដ៏​ច្រើន នៃ​រយ​កប្ប​ដ៏​ច្រើន​ នៃ​ពាន់​កប្ប​ដ៏​ច្រើន នៃ​សែន​កប្ប​ដ៏​ច្រើន។ ពាក្យ​ថា បពិត្រ​ព្រះអង្គ​ជាស​មន្ត​ចក្ខុ​ សេចក្តី​ថា សព្វញ្ញុតញ្ញាណ ហៅថា សម​ន្ត​ចក្ខុ។បេ។ ព្រះ​តថាគត ព្រះនាម​ថា សម​ន្ត​ចក្ខុ ដោយ​ហេតុ​នោះ ហេតុ​នោះ (លោក​សួរ​ថា​) បពិត្រ​ព្រះអង្គ​ជាស​មន្ត​ចក្ខុ​... សូម្បី​អស់​គំនរ​នៃ​ឆ្នាំ​ទាំងឡាយ។
 [២៦១​] ពាក្យ​ថា បុគ្គល​នោះ គប្បី​ជា​អ្នក​ត្រជាក់​ រួច​ស្រឡះ​ក្នុង​អា​កិ​ញ្ចញ្ញា​យតន​ជ្ឈាន​នោះ​ឯង ចុះ​វិញ្ញាណ​របស់​បុគ្គល​មាន​សភាព​ដូច្នោះ​ ត្រូវ​កើត​ទៀត​ឬទេ គឺ​ព្រះ​ឧប​សី​វៈ​ សួរ​នូវ​ការ​ទៀងទាត់​ផង ការ​ដាច់​សូន្យ​ផង​ របស់​បុគ្គល​ដែល​កើត​ហើយ​ក្នុង​អា​កិ​ញ្ចញ្ញា​យតនៈ​ថា​ បុគ្គល​នោះ ដល់​នូវ​ភាពជា​អ្នក​ត្រជាក់ ក្នុង​អា​កិ​ញ្ចញ្ញៈ​នោះ​ឯង​ ជា​បុគ្គល​ទៀង ឋិតថេរ មិន​ប្រែប្រួល​ជា​ធម្មតា គប្បី​តាំងនៅ​ក្នុង​អា​កិ​ញ្ចញ្ញៈ​
ថយ | ទំព័រទី ២២១ | បន្ទាប់
ID: 637355273628278755
ទៅកាន់ទំព័រ៖