ព្រះត្រៃបិដក ភាគ ៦៧
ពាក្យថា ព្រះមានព្រះភាគនេះ ជាពាក្យពោលដោយគោរព។បេ។ ការបញ្ញត្តិថា ព្រះមានព្រះភាគ នេះ (កើត) ព្រោះការធ្វើឲ្យជាក់ច្បាស់ ហេតុនោះ (ទើបមានពាក្យថា) ព្រះមានព្រះភាគត្រាស់ថា ម្នាលឧបសីវៈ។
[២៦៤] ពាក្យថា ដល់នូវការរលត់ មិនដល់នូវការរាប់ ត្រង់ពាក្យថា ដល់នូវការរលត់ គឺដល់នូវការបាត់ ទៅបាត់ ដល់នូវការបាត់ រលត់ រម្ងាប់ ស្ងប់រម្ងាប់។ ពាក្យថា មិនដល់នូវការរាប់ គឺមិនដល់នូវការពោល មិនដល់នូវការសំដែងឡើង មិនដល់នូវការគណនា មិនដល់នូវការបញ្ញត្តិថា (ភ្លើងនោះ) ទៅកាន់ទិសឯណោះ ហេតុនោះ (ទ្រង់ត្រាស់ថា) ដល់នូវការរលត់ មិនដល់នូវការរាប់។
[២៦៥] ពាក្យថា មុនិរួចស្រឡះហើយចាកនាមកាយ ក៏យ៉ាងនោះដែរ ត្រង់ពាក្យ យ៉ាងនោះ គឺជាពាក្យញុំាងសេចក្តីឧបមាឲ្យសម្រេច។ ពាក្យថា មុនិ សេចក្តីថា ញាណ លោកហៅថា មោនៈ។បេ។ មុនិនោះ ប្រព្រឹត្តកន្លងនូវបណ្តាញនៃសេចក្តីជាប់ចំពាក់។ ពាក្យថា រួចស្រឡះហើយចាកនាមកាយ គឺមុនិនោះ រួចស្រឡះហើយចាកនាមកាយ ក្នុងកាលមុនដោយប្រក្រតីផង រួចស្រឡះហើយចាករូបកាយផង លះបង់ហើយដោយវិក្ខម្ភនប្បហានៈ ព្រោះប្រព្រឹត្តកន្លងនូវតទង្គប្បហានៈ
ID: 637355274784208422
ទៅកាន់ទំព័រ៖