ព្រះត្រៃបិដក ភាគ ៦៧

អរិយមគ្គ​ទាំង ៤ មុនិ​នោះ អាស្រ័យ​នូវ​ភព​ទីបំផុត​បាន​ហើយ ឯនាមកាយ និង​រូបកាយ លោក​កំណត់​ដឹង​ហើយ ព្រោះ​បាន​នូវ​អរិយមគ្គ​ទាំង ៤ លោក​រួចហើយ រួច​ស្រឡះ​ហើយ ចាក​នាមកាយ និង​រូបកាយ​ ព្រោះ​កំណត់​ដឹង​នាមកាយ និង​រូបកាយ ដោយ​អច្ច​ន្ត​វិមោក្ខ ហេតុ​នោះ (ទ្រង់​ត្រាស់​ថា​) មុនិ​រួច​ស្រឡះ​ហើយ​ចាក​នាមកាយ ក៏​យ៉ាងនេះ​ដែរ។
 [២៦៦​] ពាក្យ​ថា ដល់​នូវ​ការ​រលត់ មិនដល់​ការរាប់​ ត្រង់​ពាក្យ​ថា ដល់​នូវ​ការ​រលត់ គឺ​មុនិ​បរិនិព្វាន​ដោយ​អនុបាទិសេស​និព្វាន​ធាតុ​ បរិនិព្វាន​ហើយដោយ​អនុបាទិសេស​និព្វាន​ធាតុ។ ពាក្យ​ថា មិនដល់​នូវ​ការរាប់​ គឺ​មិនដល់​នូវ​ការ​ពោល មិនដល់​នូវ​ការសំដែង​ឡើង មិនដល់​នូវ​ការ​គណនា​ មិនដល់​នូវ​ការ​បញ្ញត្តិ​ថា ក្សត្រិយ៍​ក្តី ថា​ព្រាហ្មណ៍​ក្តី ថា​វេស្សៈ​ក្តី ថា​សុទ្ទៈ​ក្តី​ ថា​គ្រហស្ថ​ក្តី ថា​បុព្វជិត​ក្តី ថា​ទេវតា​ក្តី ថា​មនុស្ស​ក្តី ថា​មាន​រូប​ក្តី ថា​ឥត​រូប​ក្តី ថា​មាន​សញ្ញា​ក្តី​ ថា​ឥត​សញ្ញា​ក្តី ថា​មាន​សញ្ញា​ក៏​មិនមែន មិន​មាន​សញ្ញា​ក៏​មិនមែន​ក្តី មុនិ​គប្បី​ដល់​នូវ​ការរាប់​ ដោយហេតុ​ណា ហេតុ​នោះ​មិន​មាន បច្ច័យ​មិន​មាន សមុដ្ឋាន​មិន​មាន
ថយ | ទំព័រទី ២២៥ | បន្ទាប់
ID: 637355275122220029
ទៅកាន់ទំព័រ៖