ព្រះត្រៃបិដក ភាគ ៦៧

ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) ដល់​នូវ​ការ​រលត់ មិនដល់​នូវ​ការរាប់។ ហេតុ​នោះ​ ព្រះមានព្រះភាគ ត្រាស់​ថា​
(ព្រះមានព្រះភាគ​ត្រាស់​ថា ម្នាល​ឧប​សី​វៈ​) អណ្តាត​ភ្លើង​ដែល​ត្រូវ​កំឡាំង​ខ្យល់​ផាត់​ហើយ រមែង​ដល់​នូវ​ការ​រលត់ មិនដល់​នូវ​ការរាប់ (ថាទៅ​ក្នុង​ទីណា​) យ៉ាងណា មុនិ​រួច​ស្រឡះ​ហើយ​ចាក​នាមកាយ រមែង​ដល់​នូវ​ការ​រលត់​ មិនដល់​នូវ​ការរាប់ (ថាទៅ​ក្នុង​ទីណា​) ក៏​យ៉ាងនោះ​ដែរ។
[២៦៧​] (ឧប​សី​វមា​ណព​ ក្រាបទូល​ថា​) បុគ្គល​នោះ ដល់​នូវ​ការ​រលត់ ឬថា បុគ្គល​នោះ​លែង​មាន ពុំ​នោះ​សោត បុគ្គល​នោះ​មិន​មាន​រោគ​ ប្រៀប​ដោយ​សស្ស​តិ​វត្ថុ បពិត្រ​ព្រះ​មុនិ​ សូម​ព្រះអង្គ​សំដែង​ប្រាប់​ខ្ញុំ​ព្រះអង្គ​ឲ្យ​ជាក់ច្បាស់​ នូវ​ហេតុ​នោះ ដ្បិតថា ធម៌​នុ៎ះ ព្រះអង្គ​ជ្រាប​ហើយ។

 [២៦៨​] ពាក្យ​ថា បុគ្គល​នោះ ដល់​នូវ​ការ​រលត់ ឬថា​ បុគ្គល​នោះ​លែង​មាន គឺ​បុគ្គល​នោះ ដល់​នូវ​ការ​បាត់ ឬថា​បុគ្គល​នោះ​មិន​មាន​ គឺថា បុគ្គល​នោះ​រលត់​ ដាច់​សូន្យ វិនាស​ហើយ ហេតុ​នោះ​ (លោក​សួរ​ថា​) បុគ្គល​នោះ ដល់​នូវ​ការ​រលត់ ឬថា​ បុគ្គល​នោះ លែង​មាន។
ថយ | ទំព័រទី ២២៦ | បន្ទាប់
ID: 637355275636504679
ទៅកាន់ទំព័រ៖