ព្រះត្រៃបិដក ភាគ ៦៧

 [២៦៩​] ពាក្យ​ថា ពុំ​នោះ​សោត បុគ្គល​នោះ មិន​មាន​រោគ​ ប្រៀប​ដោយ​សស្ស​តិ​វត្ថុ គឺ​ពុំ​នោះ​សោត បុគ្គល​នោះ​ ទៀងទាត់ ឋិតថេរ​ មិន​ប្រែប្រួល​ជា​ធម្មតា គប្បី​ឋិតនៅ​ក្នុង​អា​កិ​ញ្ចញ្ញា​យតនៈ​នោះ​ឯង ស្មើដោយ​សស្ស​តិ​វត្ថុ ហេតុ​នោះ (លោក​សួរ​ថា​) ពុំ​នោះ​សោត បុគ្គល​នោះ​ មិន​មាន​រោគ ប្រៀប​ដោយ​សស្ស​តិ​វត្ថុ។
 [២៧០​] ពាក្យ​ថា នោះ នៃ​បទ​ថា បពិត្រ​ព្រះ​មុនិ សូម​ព្រះអង្គ​សំដែង​ប្រាប់​ខ្ញុំ​ព្រះអង្គ​ ឲ្យ​ជាក់ច្បាស់​នូវ​ហេតុ​នោះ គឺ​ខ្ញុំ​ព្រះអង្គ​សួរ​នូវ​ហេតុ​ណា អង្វរ​នូវ​ហេតុ​ណា អារាធនា​នូវ​ហេតុ​ណា ជ្រះថ្លា​នូវ​ហេតុ​ណា។ ពាក្យ​ថា មុនិ សេចក្តី​ថា ញាណ​ លោក​ហៅថា​មោនៈ។បេ។ មុនិ​នុ៎ះ​ ប្រព្រឹត្ត​កន្លង​នូវ​បណ្តាញ គឺ​សេចក្តី​ជាប់​ចំពាក់។ ពាក្យ​ថា​ សូម​ព្រះអង្គ​សំដែង​ឲ្យ​ជាក់ច្បាស់ គឺ​សូម​ព្រះអង្គ​ប្រាប់​ សំដែង បញ្ញត្ត តែងតាំង បើក ចែក ធ្វើឲ្យ​ងាយ ប្រកាស ហេតុ​នោះ (លោក​សួរ​ថា​) បពិត្រ​ព្រះ​មុនិ សូម​ព្រះអង្គ​សំដែង​ប្រាប់​ខ្ញុំ​ព្រះអង្គ​ឲ្យ​ជាក់ច្បាស់​នូវ​ហេតុ​នោះ។
 [២៧១​] ពាក្យ​ថា ដ្បិតថា ធម៌​នុ៎ះ ព្រះអង្គ​ជ្រាប​ហើយ​ គឺ​ព្រោះថា ធម៌​នុ៎ះ ព្រះអង្គ​ជ្រាប យល់ ថ្លឹង ពិចារណា ចំរើន​ ធ្វើឲ្យ​ប្រាកដហើយ ហេតុ​នោះ (លោក​សួរ​ថា​) ដ្បិតថា ធម៌​នុ៎ះ ព្រះអង្គ​ជ្រាប​ហើយ។ ហេតុ​នោះ ព្រាហ្មណ៍​នោះ​ពោល​ថា​
ថយ | ទំព័រទី ២២៧ | បន្ទាប់
ID: 637355276153133254
ទៅកាន់ទំព័រ៖