ព្រះត្រៃបិដក ភាគ ៦៧

សទ្ទ​តណ្ហា​ហូរ​ទៅ ហូរ​សំយុង ហូរ​មិន​ដាច់ ប្រព្រឹត្តទៅ​អំពី​ត្រចៀក គន្ធ​តណា្ហ ហូរ​ទៅ​អំពី​ច្រមុះ រស​តណា្ហ ហូរ​ទៅ​អំពី​អណ្ដាត​ ផោដ្ឋព្វ​តណា្ហ ហូរ​ទៅ​អំពី​កាយ ធម្ម​តណ្ហា ហូរ​ទៅ ហូរ​សំយុង ហូរ​មិន​ដាច់ ប្រព្រឹត្តទៅ​អំពី​ចិត្ត​ ហេតុ​នោះ លោក​សួរ​ថា ខែ្ស​ទាំងឡាយ រមែង​ហូរ​ទៅ​ក្នុង​ទី​ទាំងពួង។
 [៦៧​] ពាក្យ​ថា ដូច្នេះ​នៃ​បទ​ថា អជិ​តៈ​មាន​អាយុ (ទូល​សួរ​) ដូច្នេះ គឺជា​ការ​តបទ ជា​ការ​ជាប់​ដោយបទ​ ជា​ការ​បំពេញ​បទ ជា​ការប្រជុំ​នៃ​អក្ខរៈ ជា​សេចក្តី​ពីរោះ ដោយ​ព្យញ្ជនៈ ពាក្យ​ថា ដូ​ចេ្នះ​នេះ ជាលំដាប់​នៃ​បទ។ ពាក្យ​ថា​ មាន​អាយុ គឺ​ពាក្យជា​ទី​ស្រលាញ់ ជា​ពាក្យ​គោរព ពាក្យ​ថា មាន​អាយុ​នេះ ជា​ពាក្យ​ពោល​ដោយ​គោរព​កោតក្រែង។ ពាក្យ​ថា អជិ​តៈ គឺជា​នាម ជា​សង្ខារ ជា​ឈ្មោះ ជា​បញ្ញត្តិ ជា​វោហារ ជា​នាម ជា​នាម​កម្ម ជា​នាម​ធេយ្យ​ ជា​ភាសា ជា​ព្យពា្ជនៈ ជា​ពាក្យ​ហៅ​របស់​ព្រាហ្មណ៍​នោះ ហេតុ​នោះ មាន​ពាក្យ​ថា អជិ​តៈ​មាន​អាយុ (ទូល​សួរ​) ដូច្នេះ។
 [៦៨​] ពាក្យ​ថា អ្វី​ជា​គ្រឿង​រារាំង​នូវ​ខ្សែ​ទាំងឡាយ​ គឺ​អ្វី​ជា​គ្រឿង​ឃាត់ខាំង ជា​គ្រឿង​រារាំង ជា​គ្រឿង​បិទ ជា​គ្រឿង​រក្សា ជា​គ្រឿង​គ្រប់គ្រង​នូវ​ខ្សែ​ទាំងឡាយ​ ហេតុ​នោះ លោក​សួរ​ថា អ្វី​ជា​គ្រឿង​រារាំង​នូវ​ខ្សែ​ទាំងឡាយ។
ថយ | ទំព័រទី ២៣ | បន្ទាប់
ID: 637354148265466555
ទៅកាន់ទំព័រ៖