ព្រះត្រៃបិដក ភាគ ៦៧

បុគ្គល​នោះ​គាស់រំលើង គាស់រំលើង​ឡើង រើ រើ​ឡើង បោចរោច បោចរោច​ឡើង លះបង់ ក្របែល​ រម្ងាប់ ឲ្យ​ស្ងប់​រម្ងាប់ ធ្វើ​មិន​គួរ​ឲ្យ​កើតឡើង​បាន ដុត​ដោយ​ភ្លើង​គឺ​ញាណ​ហើយ​ ហេតុ​នោះ (ទ្រង់​ត្រាស់​ថា​) សូម្បី​គន្លង​នៃ​វាទៈ​ទាំងពួង បុគ្គល​នោះ គាស់រំលើង​អស់ហើយ​ដែរ។ ហេតុ​នោះ ព្រះមានព្រះភាគ​ត្រាស់​ថា​
(ព្រះមានព្រះភាគ​ត្រាស់​ថា ម្នាល​ឧប​សី​វៈ​) បុគ្គល​ដែល​រលត់​ហើយ ប្រមាណ​ពុំ​មាន​ទេ បុគ្គល​ទាំងឡាយ ពោល​ចំពោះ​បុគ្គល​នោះ​ដោយ​កិលេស​ណា កិលេស​នុ៎ះ របស់​បុគ្គល​នោះ​ មិន​មាន​ឡើយ កាលបើ​ធម៌​ទាំងពួង បុគ្គល​នោះ គាស់រំលើង​ហើយ សូម្បី​គន្លង​នៃ​វាទៈ​ទាំងពួង ក៏​បុគ្គល​នោះ គាស់រំលើង​ហើយ​ដែរ។

 លុះ​ចប់​គាថា​ហើយ។បេ។ (ឧប​សី​វមា​ណព​ ប្រកាស​ខ្លួន​) ថា បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ព្រះមានព្រះភាគ ជា​ព្រះ​សាស្តា​របស់ខ្ញុំ​ព្រះអង្គ ខ្ញុំ​ព្រះអង្គ​ជា​សាវ័ក។

ចប់ ឧប​សី​វមា​ណវក​ប្ប​ញ្ហា​និទ្ទេស ទី៦។

ថយ | ទំព័រទី ២៣១ | បន្ទាប់
ID: 637355277724272416
ទៅកាន់ទំព័រ៖