ព្រះត្រៃបិដក ភាគ ៦៧

គ្រហស្ថ បព្វជិត ទេវតា និង​មនុស្ស។ ពាក្យ​ថា ពោល គឺ​សំដែង ពណ៌នា បំភ្លឺ ថ្លែង។ ពាក្យ​ថា ដំណើរ​នោះ​តើ​យ៉ាងណា គឺ​ការ​សួរ​ដោយ​សង្ស័យ សួរ​ដោយ​សេចក្តី​ងឿងឆ្ងល់​ សួរ​ដោយ​ការ​ព្រែក​ចិត្ត សួរ​ដោយ​ចំណែក​ជាអនេក​ថា យ៉ាងនេះ​ឬហ្ន៎ មិនមែនទេ​ឬហ្ន៎​ ដូចម្តេច​ទៅ​ហ្ន៎ ដោយ​ប្រការ​ដូច​ម្តេច​ហ្ន៎ ហេតុ​នោះ (លោក​សួរ​ថា​) ជន​ទាំងឡាយ តែង​ពោល​ដំណើរ​នោះ​ តើ​យ៉ាងណា។
 [២៨០​] ពាក្យ​ថា ជន​ទាំ​ឡាយ តែង​ហៅ​បុគ្គល​ដែល​ប្រកបដោយ​ញាណ​ ថា​ជាមុ​និ​ឬ សេចក្តី​ថា ជន​ទាំងឡាយ តែង​ពោល សំដែង ពណ៌នា បំភ្លឺ ថ្លែង នូវ​បុគ្គល​ដែល​ប្រកប​ ប្រកប​ព្រម ចូល​ទៅ​ជិត ចូល​ទៅ​ជិត​ព្រម ដល់ ដល់​ព្រម បរិបូណ៌ ដោយ​អដ្ឋ​សមាបត្តិ​ញ្ញាណ​ក្តី​ ដោយ​បញ្ច​អភិញ្ញា​ញាណ​ក្តី ថា​ជាមុ​និ​ឬ ហេតុ​នោះ (លោក​សួរ​ថា​) ជន​ទាំងឡាយ តែង​ហៅ​បុគ្គល​អ្នក​ប្រកបដោយ​ញាណ ថា​ជាមុ​និ​ឬ។
 [២៨១​] ពាក្យ​ថា ឬក៏​ហៅ​បុគ្គល​ដែល​ប្រកបដោយ​ការ​ចិញ្ចឹមជីវិត​ ថា​ជាមុ​និ សេចក្តី​ថា ជន​ទាំងឡាយ តែង​ពោល សំដែង ពណ៌នា បំភ្លឺ ថ្លែង នូវ​បុគ្គល​ដែល​ប្រកប​ ប្រកប​ព្រម ចូល​ទៅ​ជិត ចូល​ទៅ​ជិត​ព្រម ដល់ ដល់​ព្រម​ បរិបូណ៌ ដោយ​ការ​ប្រកប​រឿយ​ ៗ នូវ​ការ​ចិញ្ចឹមជីវិត​ដ៏​សៅហ្មង ជា​អំពើ​ដែល​បុគ្គល​គប្បី​ធ្វើ​បាន​ដោយ​កម្រ​លើសលុប​ មាន​ប្រការ​ផ្សេង​ៗ ជាអនេក ថា​ជាមុ​និ
ថយ | ទំព័រទី ២៣៣ | បន្ទាប់
ID: 637355278595633961
ទៅកាន់ទំព័រ៖