ព្រះត្រៃបិដក ភាគ ៦៧

ហេតុ​នោះ (លោក​សួរ​ថា​) ឬក៏​ហៅ​បុគ្គល​ប្រកប​ដោយ​ការ​ចិញ្ចឹមជីវិត ថា​ជាមុ​និ។ ហេតុ​នោះ ព្រាហ្មណ៍​នោះ​ពោល​ថា​
(នន្ទៈ​មាន​អាយុ​ទូល​សួរ​ដូច្នេះ​ថា​) ជន​ទាំងឡាយ​ តែង​ពោល​ថា ពួក​មុនិ រមែង​មាន​ក្នុង​លោក ដំណើរ​នោះ តើ​យ៉ាងណា ជន​ទាំងឡាយ តែង​ហៅ​បុគ្គល​ដែល​ប្រកប​ហើយដោយ​ញាណ ថា​ជាមុ​និ​ឬ ឬក៏​ហៅ​បុគ្គល​ដែល​ប្រកបដោយ​ការ​ចិញ្ចឹមជីវិត​ ថា​ជាមុ​និ។
[២៨២​] (ព្រះមានព្រះភាគ​ត្រាស់​ថា​) ម្នា​លន​ន្ទៈ ជន​អ្នក​ឈ្លាសវៃ​ទាំងឡាយ តែង​ហៅ​បុគ្គល​ថា​មុនិ​ក្នុង​លោក​នេះ​ មិនមែន​ព្រោះ​ការ​ឃើញ មិនមែន​ព្រោះ​ការ​ឮ មិនមែន​ព្រោះ​ញាណ​ទេ ពួក​បុគ្គល​ណា​ ធ្វើ​សេនា​ឲ្យ​វិនាស ជា​អ្នក​មិន​មានទុក្ខ មិន​មាន​សេចក្តី​ប្រាថ្នា ប្រព្រឹត្ត​នៅ តថាគត​ហៅ​ពួក​បុគ្គល​នោះ​ ថា​មុនិ។

 [២៨៣​] ពាក្យ​ថា មិនមែន​ព្រោះ​ការ​ឃើញ មិនមែន​ព្រោះ​ការ​ឮ មិនមែន​ព្រោះ​ញាណ​ទេ ត្រង់​ពាក្យ​ថា មិនមែន​ព្រោះ​ការ​ឃើញ​ គឺ​មិនមែន​ព្រោះ​ស្អាត​ដោយ​ការ​ឃើញ។ ពាក្យ​ថា មិនមែន​ព្រោះ​ការ​ឮ គឺ​មិនមែន​ព្រោះ​ស្អាត​ដោយ​ការ​ស្តាប់។
ថយ | ទំព័រទី ២៣៤ | បន្ទាប់
ID: 637355278998810104
ទៅកាន់ទំព័រ៖