ព្រះត្រៃបិដក ភាគ ៦៧

ពាក្យ​ថា មិន​មែន​ព្រោះ​ញាណ គឺ​មិនមែន​ព្រោះ​អដ្ឋ​សមាបត្តិ​ញ្ញាណ​ផង មិនមែន​ព្រោះ​មិច្ឆា​ញាណ​ផង ហេតុ​នោះ (ទ្រង់​ត្រាស់​ថា​) មិនមែន​ព្រោះ​ការ​ឃើញ មិនមែន​ព្រោះ​ការ​ឮ មិនមែន​ព្រោះ​ញាណ​ទេ។
 [២៨៤​] អធិប្បាយ​ពាក្យ​ថា ម្នា​លន​ន្ទៈ ជន​អ្នក​ឈ្លាសវៃ​ទាំងឡាយ​ តែង​ហៅ​បុគ្គល​ថា​មុនិ​ក្នុង​លោក​នេះ ត្រង់​ពាក្យ​ថា អ្នក​ឈ្លាសវៃ​ទាំងឡាយ​ បាន​ដល់ ពួក​បុគ្គល​ណា ជា​អ្នក​ឈ្លាសវៃ​ក្នុង​ខន្ធ អ្នក​ឈ្លាសវៃ​ក្នុង​ធាតុ អ្នក​ឈ្លាសវៃ​ក្នុង​អាយតនៈ​ អ្នក​ឈ្លាសវៃ​ក្នុង​បដិច្ចសមុប្បាទ​ អ្នក​ឈ្លាសវៃ​ក្នុង​សតិ​ប្ប​ដ្ឋាន អ្នក​ឈ្លាសវៃ​ក្នុង​សម្ម​ប្ប​ធាន អ្នក​ឈ្លាសវៃ​ក្នុង​ឥទ្ធិបាទ អ្នក​ឈ្លាសវៃ​ក្នុង​ឥន្ទ្រិយ​ អ្នក​ឈ្លាសវៃ​ក្នុង​ពលៈ អ្នក​ឈ្លាស​វៃក្នុង​ពោជ្ឈង្គ អ្នក​ឈ្លាសវៃ​ក្នុង​មគ្គ​ អ្នក​ឈ្លាសវៃ​ក្នុង​ផល អ្នក​ឈ្លាសវៃ​ក្នុង​និព្វាន បុគ្គល​អ្នក​ឈ្លាសវៃ​ទាំងឡាយ​នោះ មិន​ពោល​ មិន​សំដែង មិន​ពណ៌នា មិន​បំភ្លឺ មិន​ថ្លែង នូវ​បុគ្គល​ដែល​ប្រកប ប្រកប​ព្រម ចូល​ទៅ​ជិត ចូល​ទៅ​ជិត​ព្រម​ ដល់ ដល់​ព្រម បរិបូណ៌ ដោយ​ការ​ស្អាត​ព្រោះ​ការ​ឃើញ​ក្តី ដោយ​ការ​ស្អាត​ព្រោះ​ការ​ឮក្តី​ ដោយ​អដ្ឋ​សមាបត្តិ​ញ្ញាណ​ក្តី ដោយ​មិច្ឆា​ញាណ​ក្តី ថា​ជាមុ​និ​ទេ​ ហេតុ​នោះ (ទ្រង់​ត្រាស់​ថា​) ម្នា​លន​ន្ទៈ ជន​អ្នក​ឈ្លាសវៃ​ទាំងឡាយ តែង​ហៅ​បុគ្គល​ថា​មុនិ​ក្នុង​លោក​នេះ។
ថយ | ទំព័រទី ២៣៥ | បន្ទាប់
ID: 637355279361512934
ទៅកាន់ទំព័រ៖