ព្រះត្រៃបិដក ភាគ ៦៧
កាលណាមារសេនាទាំងពួងផង កិលេសទាំងពួងផង បុគ្គលបានឈ្នះហើយ ផ្ចាញ់ហើយ បំបាត់ចោលហើយ លុបលាងចោលហើយ ក្នុងទីកំបាំងមុខ ដោយអរិយមគ្គទាំង ៤ បុគ្គលទាំងនោះ លោកពោលថា ធ្វើសេនាឲ្យវិនាស។ ពាក្យថា មិនមានទុក្ខ សេចក្តីថា រាគៈជាទុក្ខ ទោសៈជាទុក្ខ មោហៈជាទុក្ខ កោធៈជាទុក្ខ ឧបនាហៈជាទុក្ខ។បេ។ អកុសលាភិសង្ខារទាំងអស់ជាទុក្ខ។ ទុក្ខទាំងនោះ បុគ្គលទាំងឡាយណា បានលះបង់ ផ្តាច់ផ្តិល រម្ងាប់ គ្របសង្កត់ ធ្វើមិនគួរឲ្យកើតឡើងបាន ដុតដោយភ្លើងគឺញាណហើយ បុគ្គលទាំងនោះ លោកហៅថា អ្នកមិនមានទុក្ខ។ ពាក្យថា មិនមានសេចក្តីប្រាថ្នា សេចក្តីថា តណ្ហា លោកហៅថា សេចក្តីប្រាថ្នា បានខាងតម្រេក តម្រេកដ៏មានកំឡាំង។បេ។ អភិជ្ឈា លោភៈ អកុសលមូល។ សេចក្តីប្រាថ្នាគឺតណ្ហានុ៎ះ បុគ្គលទាំងឡាយណា បានលះបង់ ផ្តាច់ផ្តិល រម្ងាប់ គ្របសង្កត់ ធ្វើមិនគួរឲ្យកើតឡើងបាន ដុតដោយភ្លើងគឺញាណហើយ បុគ្គលទាំងនោះ លោកហៅថា អ្នកមិនមានសេចក្តីប្រាថ្នា។ ពាក្យថា ពួកបុគ្គលណា ធ្វើសេនាឲ្យវិនាស មិនមានទុក្ខ មិនមានសេចក្តីប្រាថ្នា ប្រព្រឹត្តនៅ តថាគតហៅពួកបុគ្គលទាំងនោះ ថាមុនិ បានសេចក្តីថា ព្រះអរហន្តខីណាស្រពទាំងឡាយណា ធ្វើសេនាឲ្យវិនាសផង មិនមានទុក្ខផង មិនមានសេចក្តីប្រាថ្នាផង ត្រាច់ទៅ ប្រព្រឹត្តទៅ រក្សា យាត្រា ឲ្យយាត្រាទៅ
ID: 637355280044881993
ទៅកាន់ទំព័រ៖