ព្រះត្រៃបិដក ភាគ ៦៧
[៦៩] ពាក្យថា សូមព្រះអង្គទ្រង់សំដែងធម៌ជាគ្រឿងបិទខ្សែទាំងឡាយ គឺសូមព្រះអង្គពោល បា្រប់ សំដែង បញ្ញត្ត តាំងទុក បើក ចែក ធើ្វឲ្យងាយ ប្រកាសនូវធម៌ ជាគ្រឿងឃាត់ខាំង គ្រឿងរារាំង គ្រឿងបិទ គ្រឿងរក្សា គ្រឿងគ្រប់គ្រងខ្សែទាំងឡាយ ហេតុនោះ លោកសួរថា សូមព្រះអង្គ ទ្រង់សំដែងធម៌ជាគ្រឿងបិទខ្សែទាំងឡាយ។
[៧០] ពាក្យថា បុគ្គលបិទខ្សែទាំងឡាយដោយអ្វី គឺខ្សែទាំងឡាយ បុគ្គលបិទ ដាច់សូន្យ មិនហូរទៅ មិនហូរសំយុង មិនហូររឿយៗ មិនប្រព្រឹត្តទៅដោយអ្វី ហេតុនោះ លោកសួរថា បុគ្គលបិទខ្សែទាំងឡាយដោយអ្វី។ ហេតុនោះ ព្រាហ្មណ៍នោះ ពោលថា
ខ្សែទាំងឡាយ រមែងហូរទៅក្នុងទីទាំងពួង អ្វីជាគ្រឿងរារាំងនូវខ្សែទាំងឡាយ សូមព្រះអង្គទ្រង់សំដែងធម៌ ជាគ្រឿងបិទខ្សែទាំងឡាយ បុគ្គលបិទខ្សែទាំងឡាយដោយអ្វី។
[៧១] (ព្រះមានព្រះភាគត្រាស់ថា ម្នាលអជិតៈ) ខ្សែទាំងឡាយណា ក្នុងលោក សតិ ជាគ្រឿងបិទខ្សែទាំងនោះ តថាគត ពោលនូវការបិទខ្សែទាំងឡាយ ខ្សែទាំងនុ៎ះ បុគ្គលបិទបានដោយបញ្ញា។
ID: 637354148814094373
ទៅកាន់ទំព័រ៖