ព្រះត្រៃបិដក ភាគ ៦៧
ហេតុនោះ (លោកសួរថា) ពោលថា សេចក្តីបរិសុទ្ធិ ព្រោះអារម្មណ៍ដែលឃើញខ្លះ ដែលស្តាប់ឮខ្លះ។
[២៨៩] ពាក្យថា ពោលថាសេចក្តីបរិសុទ្ធិ ព្រោះសីល និងវ័តខ្លះ គឺពោល សំដែង ពណ៌នា បំភ្លឺ ថ្លែង នូវការស្អាត ស្អាតវិសេស បរិសុទ្ធិ ការរួច រួចវិសេស រួចស្រឡះ ព្រោះសីលក្តី ពោល សំដែង ពណ៌នា បំភ្លឺ ថ្លែង នូវការស្អាត ស្អាតវិសេស បរិសុទ្ធិ ការរួច រួចវិសេស រួចស្រឡះ ព្រោះវ័តក្តី ពោល សំដែង ពណ៌នា បំភ្លឺ ថ្លែង នូវការស្អាត ស្អាតវិសេស បរិសុទ្ធិ ការរួច រួចវិសេស រួចស្រឡះ ព្រោះសីល និងវ័តក្តី ហេតុនោះ (លោកសួរថា) ពោលនូវសេចក្តីបរិសុទ្ធិ ព្រោះសីល និងវ័តខ្លះ។
[២៩០] ពាក្យថា ពោលថាសេចក្តីបរិសុទ្ធិ ព្រោះវិធីច្រើនយ៉ាងខ្លះ គឺពោល សំដែង ពណ៌នា បំភ្លឺ ថ្លែង នូវការស្អាត ស្អាតវិសេស បរិសុទ្ធិ ការរួច រួចវិសេស រួចស្រឡះ ព្រោះវ័ត និងមង្គលភ្ញាក់ផ្អើលមានប្រការផ្សេង ៗ ជាអនេក ហេតុនោះ (លោកសួរថា) ពោលនូវសេចក្តីបរិសុទ្ធិ ព្រោះវិធីច្រើនយ៉ាងខ្លះ។
[២៩១] អធិប្បាយពាក្យថា (បពិត្រព្រះមានព្រះភាគ) សមណព្រាហ្មណ៍ទាំងនោះ ជាអ្នកសង្រួម ប្រព្រឹត្តក្នុងវ័តនោះ .... ដែរឬ
ID: 637355281388491528
ទៅកាន់ទំព័រ៖