ព្រះត្រៃបិដក ភាគ ៦៧

(នន្ទៈ​មាន​អាយុ ទូល​សួរ​ដូច្នេះ​ថា​) សមណព្រាហ្មណ៍​ទាំងឡាយ​ណាមួយ​នេះ ពោល​ថា​សេចក្តី​បរិសុទ្ធិ ព្រោះ​អារម្មណ៍​ដែល​ឃើញ​ខ្លះ​ ដែល​ស្តាប់​ឮខ្លះ ពោល​ថា សេចក្តី​បរិសុទ្ធិ​ព្រោះ​សីល និង​វត្ត​ខ្លះ ពោល​ថា សេចក្តី​បរិសុទ្ធ​ ព្រោះ​វិធី​ច្រើន​យ៉ាង ខ្លះ (បពិត្រ​ព្រះមានព្រះភាគ​) អ្នក​និរទុក្ខ សមណ​ព្រហ្ម​ណ៍​ទាំងនោះ ជា​អ្នក​សង្រួម​ ប្រព្រឹត្ត​ក្នុង​វត្ត​នោះ តើ​បាន​ឆ្លង​ជាតិ និង​ជរា​ខ្លះ​ដែរ​ឬ បពិត្រ​ព្រះមានព្រះភាគ ខ្ញុំ​ព្រះអង្គ​សូម​សួរ​ព្រះអង្គ សូម​ព្រះអង្គ​ត្រាស់​ប្រាប់​សេចក្តី​នោះ​ដល់​ខ្ញុំ​ព្រះអង្គ។
[២៩៤​] (ព្រះមានព្រះភាគ​ទ្រង់​ត្រាស់​ថា ម្នា​លន​ន្ទៈ​) សមណព្រាហ្មណ៍​ទាំងឡាយ​ណាមួយ​នេះ ពោល​ថា សេចក្តី​បរិសុទ្ធិ​ព្រោះ​អារម្មណ៍​ដែល​ឃើញ​ខ្លះ​ ដែល​ស្តាប់​ឮខ្លះ ពោល​ថា សេចក្តី​បរិសុទ្ធិ​ព្រោះ​សីល និង​វត្ត​ខ្លះ ពោល​ថា​សេចក្តី​បរិសុទ្ធិ ព្រោះ​វិធី​ច្រើនយ៉ាង​ខ្លះ សមណព្រាហ្មណ៍​ទាំងនោះ​ ជា​អ្នក​សង្រួម ប្រព្រឹត្ត​ក្នុង​សភាវៈ​នោះ​ ក៏​ពិតមែនហើយ (ប៉ុន្តែ​) តថាគត​ពោល​ថា សមណព្រាហ្មណ៍​ទាំងនោះ ឆ្លង​ជាតិ និង​ជរា​មិនបានទេ។

 [២៩៥​] ពាក្យ​ថា ណាមួយ គឺ​គ្រប់​ទាំងអស់ សព្វ​ទាំងអស់​ មិន​សល់ ឥត​សល់ ពាក្យ​ថា ណាមួយ នេះ ពាក្យ​ប្រមូល។
ថយ | ទំព័រទី ២៤៣ | បន្ទាប់
ID: 637355282605834936
ទៅកាន់ទំព័រ៖