ព្រះត្រៃបិដក ភាគ ៦៧

ពាក្យ​ថា សមណៈ គឺ​បុគ្គល​ណាមួយ ចូលកាន់​បព្វជ្ជា ខាងក្រៅ​អំពី​សាសនា​នេះ បួស​ជា​បរិ​ព្វា​ជក។ ពាក្យ​ថា ព្រាហ្មណ៍ គឺ​បុគ្គល​ណាមួយ ជា​ភោ​វាទី ហេតុ​នោះ (ទ្រង់​ត្រាស់​ថា​) សមណព្រាហ្មណ៍​ណាមួយ​នេះ។ ពាក្យ​ថា នន្ទៈ របស់​បទ​ថា ព្រះមានព្រះភាគ​ទ្រង់​ត្រាស់​ថា ម្នា​លន​ន្ទៈ​ គឺ​ព្រះមានព្រះភាគ​ហៅ​ព្រាហ្មណ៍​នោះ​តាម​ឈ្មោះ។ ពាក្យ​ថា ព្រះមានព្រះភាគ​នេះ ជា​ពាក្យ​ពោល​ដោយ​គោរព។បេ។ ការ​បញ្ញត្តិ​ថា​ ព្រះមានព្រះភាគ​ នេះ (កើត​) ព្រោះ​ការ​ត្រាស់​ដឹង ហេតុ​នោះ (ទ្រង់​ត្រាស់​ថា​) ព្រះមានព្រះភាគ​ទ្រង់​ត្រាស់​ថា ម្នា​លន​ន្ទៈ។
 [២៩៦​] ពាក្យ​ថា ពោល​ថា​សេចក្តី​បរិសុទ្ធិ​ ព្រោះ​អារម្មណ៍​ដែល​ឃើញ​ខ្លះ ដែល​ស្តាប់​ឮខ្លះ​ គឺ​ពោល សំដែង ពណ៌នា បំភ្លឺ ថ្លែង នូវ​ការ​ស្អាត ស្អាត​វិសេស បរិសុទ្ធិ ការ​រួច រួច​វិសេស​ រួច​ស្រឡះ ព្រោះ​អារម្មណ៍​ដែល​ឃើញ​ក្តី ពោល សំដែង ពណ៌នា បំភ្លឺ ថ្លែង នូវ​ការ​ស្អាត ស្អាត​វិសេស​ បរិសុទ្ធិ ការ​រួច រួច​វិសេស​ រួច​ស្រឡះ ព្រោះ​អារម្មណ៍​ដែល​ឮក្តី​ ពោល សំដែង ពណ៌នា បំភ្លឺ ថ្លែង នូវ​ការ​ស្អាត ស្អាត​វិសេស បរិសុទ្ធិ ការ​រួច រួច​វិសេស​ រួច​ស្រឡះ ព្រោះ​អារម្មណ៍​ដែល​ឃើញ ឬឮ​ក្តី ហេតុ​នោះ (ទ្រង់​ត្រាស់​ថា​) ពោល​ថា​សេចក្តី​បរិសុទ្ធិ ព្រោះ​អារម្មណ៍​ដែល​ឃើញ​ខ្លះ ដែល​ស្តាប់​ឮខ្លះ។
ថយ | ទំព័រទី ២៤៤ | បន្ទាប់
ID: 637355282973538239
ទៅកាន់ទំព័រ៖