ព្រះត្រៃបិដក ភាគ ៦៧
[២៩៧] ពាក្យថា ពោលថាសេចក្តីបរិសុទ្ធិ ព្រោះសីល និងវត្តខ្លះ គឺពោល សំដែង ពណ៌នា បំភ្លឺ ថ្លែង នូវការស្អាត ស្អាតវិសេស បរិសុទ្ធិ ការរួច រួចវិសេស រួចស្រឡះ ព្រោះសីលក្តី ពោល សំដែង ពណ៌នា បំភ្លឺ ថ្លែង នូវការស្អាត ស្អាតវិសេស បរិសុទ្ធិ ការរួច រួចវិសេស រួចស្រឡះ ព្រោះវត្តក្តី ពោល សំដែង ពណ៌នា បំភ្លឺ ថ្លែង នូវការស្អាត ស្អាតវិសេស បរិសុទ្ធិ ការរួច រួចវិសេស រួចស្រឡះ ព្រោះសីល និងវត្តក្តី ហេតុនោះ (ទ្រង់ត្រាស់ថា) ពោលថាសេចក្តីបរិសុទ្ធិ ព្រោះសីល និងវត្តខ្លះ។
[២៩៨] ពាក្យថា ពោលថាសេចក្តីបរិសុទ្ធិ ព្រោះវិធីច្រើនយ៉ាងខ្លះ គឺពោល សំដែង ពណ៌នា បំភ្លឺ ថ្លែង នូវការស្អាត ស្អាតវិសេស បរិសុទ្ធិ ការរួច រួចវិសេស រួចស្រឡះ ព្រោះវត្ត និងមង្គលភ្ញាក់ផ្អើលមានប្រការផ្សេង ៗ ជាអនេក ហេតុនោះ (ទ្រង់ត្រាស់ថា) ពោលថា សេចក្តីបរិសុទ្ធិ ព្រោះវិធីច្រើនយ៉ាងខ្លះ។
[២៩៩] ពាក្យថា សមណព្រាហ្មណ៍ទាំងនោះ ជាអ្នកសង្រួម ប្រព្រឹត្តក្នុងសភាវៈនោះ ក៏ពិតមែនហើយ ត្រង់ពាក្យថា ក៏ពិតមែនហើយ គឺជាពាក្យតំណបទ ជាពាក្យទាក់ទងដោយបទ ជាពាក្យបំពេញបទ ជាពាក្យប្រជុំអក្ខរៈ ជាពាក្យសម្រួលព្យញ្ជនៈ ពាក្យថា ក៏ពិតមែនហើយ នេះជាលំដាប់បទ។
ID: 637355283306080813
ទៅកាន់ទំព័រ៖