ព្រះត្រៃបិដក ភាគ ៦៧
[៣១០] ពាក្យថា (ព្រះមានព្រះភាគពោលថា ម្នាលនន្ទៈ) តថាគតមិនបានពោលថា ពួកសមណព្រាហ្មណ៍ទាំងអស់ ត្រូវជាតិ និងជរាបិទបាំងទេ សេចក្តីថា ម្នាលនន្ទៈ តថាគត មិនបានពោលថា សមណព្រាហ្មណ៍ទាំងអស់ ត្រូវជាតិ ជរា ខ្ទប់ រាំង ហ៊ុមភ្ជិត បិទ បង្រួម ផ្កាប់ហើយ តថាគត ពោល ប្រាប់ សំដែង បញ្ញត្ត តាំងទុក បើក ចែក ធ្វើឲ្យរាក់ថា ជាតិក្តី ជរា និងមរណៈក្តី ដែលសមណព្រាហ្មណ៍ទាំងឡាយណា លះបង់ហើយ ផ្តាច់ឫសគល់ហើយ ធ្វើមិនឲ្យមានទីកើតដូចជាទីកើតនៃដើមត្នោត ធ្វើមិនឲ្យកើតមានបែបភាព ឲ្យជាធម៌លែងកើតតទៅទៀត សមណព្រាហ្មណ៍ទាំងនោះគង់មាន ហេតុនោះ (មានពាក្យថា) (ព្រះមានព្រះភាគពោលថា ម្នាលនន្ទៈ) តថាគតមិនបានពោលថា ពួកសមណព្រាហ្មណ៍ទាំងអស់ ត្រូវជាតិ និងជរាបិទបាំងទេ។
[៣១១] ពាក្យថា ជនទាំងឡាយណាក្នុងលោកនេះ លះបង់នូវអារម្មណ៍ទាំងអស់ ដែលឃើញក្តី ដែលឮក្តី ដែលប៉ះពាល់ក្តី នូវសីល និងវត្តក្តី សេចក្តីថា ជនទាំងឡាយណា លះបង់ ផ្តាច់បង់ បន្ទោបង់ ធ្វើឲ្យវិនាស ដល់នូវការមិនកើតមាននូវសេចក្តីបរិសុទ្ធិ ព្រោះអារម្មណ៍ដែលឃើញទាំងអស់ ជនទាំងឡាយណា លះបង់ ផ្ដាច់បង់ បន្ទោបង់ ធ្វើឲ្យវិនាស ធ្វើមិនឲ្យកើតមានបែបភាពនូវសេចក្តីបរិសុទ្ធិ ព្រោះអារម្មណ៍ដែលឮទាំងអស់
ID: 637355286346470065
ទៅកាន់ទំព័រ៖