ព្រះត្រៃបិដក ភាគ ៦៧

 ញាត​បរិញ្ញា តើ​ដូចម្តេច។ បុគ្គល​ដឹង​ច្បាស់​នូវ​តណ្ហា​ គឺ​ដឹង​ច្បាស់ ឃើញច្បាស់​ថា នេះ​រូប​តណ្ហា នេះ​សទ្ទ​តណ្ហា នេះ​គន្ធ​តណ្ហា នេះ​រស​តណ្ហា នេះ​ផោដ្ឋព្វ​តណ្ហា​ នេះ​ធម្ម​តណ្ហា​ដូច្នេះ នេះ​ញាត​បរិញ្ញា។
 តិ​រណ​បរិញ្ញា តើ​ដូចម្តេច។ បុគ្គល​ធ្វើការ​ដឹង​យ៉ាង​នេះ​ហើយ ត្រិះរិះ​នូវ​តណ្ហា​ថា មិន​ទៀង ជា​ទុក្ខ ជា​រោគ​ ជា​បូស។បេ។ ត្រិះរិះ​នូវ​តណ្ហា​ថា មិនមែន​ជា​គ្រឿង​រលាស់​ចេញ​ដូច្នេះ នេះ តិ​រណ​បរិញ្ញា។
 បហា​នប​រិញ្ញា​ តើ​ដូចម្តេច។ បុគ្គល​ត្រិះរិះ​យ៉ាងនេះ​ហើយ​ លះបង់ បន្ទោបង់ ធ្វើឲ្យ​វិនាស ធ្វើ​មិន​ឲ្យ​កើតមាន​បែបភាព​នូវ​តណ្ហា។ សម​ដូច​ព្រះពុទ្ធដីកា​នេះ​ ដែល​ព្រះមានព្រះភាគ​ត្រាស់​ថា ម្នាល​ភិក្ខុ​ទាំងឡាយ ឆន្ទ​រាគៈ​ក្នុង​តណ្ហាណា អ្នក​ទាំងឡាយ​ ចូរ​លះបង់​ឆន្ទ​រាគៈ​នោះ​ចេញ កាលបើ​ធ្វើ​បាន​យ៉ាងនេះ តណ្ហា​នោះ ឈ្មោះថា ជា​ធម្មជាតិ​ដែល​អ្នក​លះបង់​ហើយ​ ផ្តាច់​ឫស​ចោល​ហើយ ធ្វើ​មិន​ឲ្យ​មាន​ទី​កើត​ដូចជា​ទី​កើត​នៃ​ដើម​ត្នោត ធ្វើ​មិន​ឲ្យ​កើតមាន​បែបភាព ឲ្យ​ជា​ធម៌​លែងកើត​តទៅទៀត​ដូច្នេះ នេះ​បហា​នប​រិញ្ញា។ បុគ្គល​កំណត់​ដឹង​តណ្ហា ដោយ​បរិញ្ញា​ទាំង ៣ នេះ ហេតុ​នោះ (ទ្រង់​ត្រាស់​ថា​) កំណត់​ដឹង​នូវ​តណ្ហា។
ថយ | ទំព័រទី ២៥៥ | បន្ទាប់
ID: 637355287147665982
ទៅកាន់ទំព័រ៖