ព្រះត្រៃបិដក ភាគ ៦៧
(ព្រះមានព្រះភាគត្រាស់ថា ម្នាលនន្ទៈ) តថាគតមិនបានពោលថា ពួកសមណព្រាហ្មណ៍ទាំងអស់ ត្រូវជាតិ និងជរាបិទបាំងទេ តថាគតពោលថា ជនទាំងឡាយណា ក្នុងលោកនេះ លះបង់នូវអារម្មណ៍ទាំងអស់ដែលឃើញក្តី ដែលឮក្តី ដែលប៉ះពាល់ក្តី នូវសីល និងវត្តក្តី លះបង់នូវវិធីច្រើនប្រការទាំងអស់ក្តី ឬជនទាំងឡាយណា កំណត់ដឹងនូវតណ្ហា ជាអ្នកមិនមានអាសវៈ ជនទាំងនោះឯង ឈ្មោះថាឆ្លងផុតឱឃៈបាន។
[៣១៤] ខ្ញុំព្រះអង្គរីករាយចំពោះពាក្យនុ៎ះ របស់ព្រះអង្គ ទ្រង់ស្វែងរកគុណដ៏ធំ បពិត្រព្រះគោតម ព្រះនិព្វានមិនមានឧបធិ ព្រះអង្គត្រាស់ទុកល្អហើយថា តថាគតពោលថា ជនទាំងឡាយណាក្នុងលោកនេះ លះបង់នូវអារម្មណ៍ទាំងអស់ ដែលឃើញក្តី ដែលឮក្តី ដែលប៉ះពាល់ក្តី នូវសីល និងវត្តក្តី លះបង់នូវវិធីច្រើនប្រការទាំងអស់ក្តី ឬជនទាំងឡាយណាកំណត់ដឹងនូវតណ្ហា ជាអ្នកមិនមានអាសវៈ ជនទាំងនោះឯង ឈ្មោះថា ឆ្លងផុតឱឃៈបាន។
ID: 637355287795718160
ទៅកាន់ទំព័រ៖