ព្រះត្រៃបិដក ភាគ ៦៧
[៧៤] ពាក្យថា តថាគតពោលនូវការបិទខ្សែទាំងឡាយ គឺតថាគតពោល បា្រប់ សំដែង បញ្ញត តាំងទុក ញែក ចែក ធើ្វឲ្យងាយ ប្រកាសនូវការរារាំង ឃាត់ខាំង បិទ រក្សា គ្រប់គ្រងនូវខ្សែទាំងឡាយ ហេតុនោះ ទ្រង់ត្រាស់ថា តថាគតពោលនូវការបិទខ្សែទាំងឡាយ។
[៧៥] អធិប្បាយពាក្យថា ខ្សែទាំងនុ៎ះ បុគ្គលបិទបានដោយបញ្ញា ត្រង់ពាក្យថា បញ្ញា បានដល់ ប្រាជ្ញា ការដឹងច្បាស់។បេ។ សេចក្តីមិនវង្វេង ការពិចារណាធម៌ សេចក្តីយល់ត្រូវ។ ពាក្យថា ខ្សែទាំងនុ៎ះ បុគ្គលបិទបានដោយបញ្ហា គឺខែ្សទាំងនោះ បុគ្គលបិទ ដាច់សូន្យ មិនហូរទៅ មិនហូរសំយុង មិនហូររឿយៗ មិនប្រព្រឹត្តទៅដោយបញ្ញា។ ខ្សែទាំងនុ៎ះ បុគ្គលបិទ ដាច់សូន្យ មិនហូរទៅ មិនហូរសំយុង មិនហូររឿយៗ មិនប្រពឹត្តទៅដោយបញ្ញារបស់បុគ្គលអ្នកដឹង អ្នកឃើញថា សង្ខារទាំងពួងមិនទៀង។ ខែ្សទាំងនុ៎ះ បុគ្គលបិទ ដាច់សូន្យ មិនហូរទៅ មិនហូរសំយុង មិនហូររឿយៗ មិនប្រព្រឹត្តទៅដោយបញ្ញារបស់បុគ្គលអ្នកដឹង អ្នកឃើញថា សង្ខារទាំងពួងជាទុក្ខ។ ខែ្សទាំងនុ៎ះ បុគ្គលបិទ ដាច់សូន្យ មិនហូរទៅ មិនហូរសំយុង មិនហូររឿយ ៗ មិនប្រពឹ្រត្តទៅដោយបញ្ញារបស់បុគ្គលអ្នកដឹង អ្នកឃើញថា ធម៌ទាំងពួងជាអនត្តា។
ID: 637354308844807969
ទៅកាន់ទំព័រ៖